កាំកង់

albert-einstein-bicycle-quote

កាំ​កង់​ដែល​ត្រង់ ​ទ្រ​កង់​មូល​

ច្រើន​ផ្គួប​ទប់​ទូល​ កង់​ឱយ​មាំ​

បាក់​មួយ​សល់​មួយ ​ជួយ​ទ្រ​ទ្រាំ​

កាន់​តែ​ខ្ទេច​ខ្ទាំ ប៉ែល​លែង​ត្រង់​។

កង់​មូល​ក៏ដោយ ​​មាំ​ឯណា​

បើ​គ្មាន​កាំ​​ផ្សារ​ គ្នា​លះ​បង់​

ខូច​បាក់​បែក​ប្តូរ ​តែ​កាំ​កង់​

គេ​មិន​តម្រង់​ កង់​មូល​ស្រាប់​៕៚

មាន​គំនិត​សរសេរ​ ពុធ​, ២៤/០៦/២០១៣

សុក្រ​, ០៩:៤៨-១០:០០, ២៦/០៧/២០១៣

កាំកង់

បញ្ចេញមតិ