ស្រឡាញ់​មាន​សិទ្ធិ​ខ្វល់​

 

Even you hate me i dont let u go 

បើ​មិន​ចង់​ឱយខ្វល់​ពី​អូន​

នោះ​ស្រស់​មាស​ស្ងួន​គួរ​ប្រាប់​ថា​

អូន​មិន​ចង់​ធ្វើ​ជា​សង្សារ​

របស់​រៀម​រ៉ា​បង​ដើរ​ដេញ​។

បើ​ព្រម​ជា​សង្សារ​បង​ហើយ​

សូម​កុំ​តប​ឆ្លើយ​ពាក្យ​ទោ​ម្នេញ

ថាបង​រំខាន​គួរ​ឱយ​ជ្រិញ​

ហា​ឡើង​ពេញ​ៗ​ជ្រែក​រឿងស្រី​។​

បើ​អូន​ធ្វើ​អ្វី​គប្បី​បង

កុំ​ឡើយ​ស្នេហ​ស្នង​លាក់​បាំង​ថ្វី​

​បើ​សិន​មាន​ការ​លំបាក​

ប្រុស​អូន​បេតី​ជា​បង្អែក​។

បង​​មិន​លូក​លាន់​​ពេលអូន​ទេ

សង្សឹម​មាស​មេ​ចេះ​បែង​ចែក​

ស្រឡាញ់​មាន​សិទ្ធិ​សុំ​ឆេរ​ឆែក​

បេះដូង​រហែក​អាច​សុំ​ប៉ះ​។

តែ​អូន​មិន​គិត​ដូច្នេះ​ឡើយ​

ឱ​មាស​ត្រាណ​ត្រើយ​បង​ឈឺ​ណាស់​

ពាក្យ​ពី​អូន​អាច​ឱយ​ស្បើយ​សះ​

ក៏​អាច​ចម្រាស​មក​សោកា​។

អូន​ចោទ​ថា​បងមិន​ស្នេហ​អូន​

មិន​មើល​បេះដូង​ធ្លាប់​រក្សា​

ស្រឡាញ់​ទើប​ខ្វល់​មាស​ជីវា​

ឬ​ជា​សង្សារ​ខ្វល់​មិន​បាន​?។

អូន​ថា​ស្អប់​បង​សុំ​បែក​គ្នា​

ភ្លាម​ៗ​ពំងា​ទម្លាក់​ច្រាន​

ខុស​តែ​បងម្នាក់​មនុស្ស​រំខាន​

ត្រូវ​តែ​កល្យាណ​​​​​អ្នក​សុំ​បែក​៕៚

សៅរ, ២២:៤៧​២៣:០៨, ២១/០៩/២០១៣