គិត

☼ To be flexible to the time and the place is that to use them with rational sense that is not to say it is not easily altered by air!—S. TAY (Sun, Feb 02, 1992-Beyond), Fri, 27/05/11

ប្រែប្រួលតាមកាលៈទេសៈ  គឺប្រើពេលវេលានិងទីកន្លែងដោយវិចារណញ្ញាណ

មិនមែនរេរាគ្មានគោលដៅនោះទេ!

☼ You can fool some of the people all the time and all the people some of time; but you can’t fool all the people all the time.—Abraham LINCOLN (Sun, Feb 12, 1809-1865)

អ្នកអាចបោកប្រាស់ប្រជាជនខ្លះបានគ្រប់ពេល

ហើយអាចបោកប្រជាជនទាំងអស់ក្នុងពេលខ្លះ

តែមិនអាចបោកគេទាំងអស់គ្នាបានគ្រប់ពេលឡើយ។

Source: សិល្បវិធីក្នុងការនិយាយ, គឹម​ ចាន់ណា

☼ To be prepared for war is one of the most effectual means of preserving peace.—George WASHINGTON (Feb 22, 1732-1799)

Source: THE GREAT THOUGHTS, George SELDES

(សាកល្បងបកប្រែ)​: ត្រៀមខ្លួនធ្វើសង្រ្គាម

គឺជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតដើម្បីទទួលបានសន្តិភាព។

*ការផ្លាស់ប្តូរទាំងឡាយក្នុងប្រវត្តសាស្រ្ត ការរីកចំរើនជឿនលឿនទាំងឡាយ

តែងកើតមកពីមនុស្សបែកឆ្វេង (អ្នករិះរកគំនិតថ្មី) ទាំងនោះ បើនៅលើលោកនេះ

ពុំមានអ្នកប្រឆាំងជំទាស់នោះទេ ពេលនេះយើងប្រហែលជារស់នៅតាមរូងភ្នំនៅឡើយទេ។

—អេ ជី​ភី ថេល័រ ប្រវត្តវិទូអង្លេស

Conformity may give you a quiet life; it may even bring you to a University Chair. But all change in history, all advance, comes from the nonconformists. If there had been no trouble-makers, no Dissenters, we should still be living in caves.—Alan John Percivale Taylor

☼គោលការនៃការជឿទាំងដប់របស់ព្រះពុទ្ធ

១. កុំដាក់ជឿព្រោះគ្រាន់តែការបានស្តាប់តៗគ្នាមក។

Do not believe in anything simply because you have heard it.

២. កុំដាក់ជឿព្រោះដោយការកាន់តៗគ្នាជាប្រពៃណីពីបុរាណឬពីដើមក។

Do not believe in traditions because they have been handed down
for many generations

៣. កុំដាក់ជឿព្រោះដោយការនិទានតៗគ្នា។

Do not believe in anything simply because it is spoken and rumored
by many.

៤. កុំដាក់ជឿព្រោះដោយការអាងតំរាឬកំពី។

Do not believe in anything simply because it is found written in
your religious books.

៥.​ កុំដាក់ជឿព្រោះការគិតបែបតក្កវិជ្ជា។

៦. កុំដាក់ជឿដោយការអនុមាន។

៧. កុំដាក់ជឿដោយការគិតពិចារណា តាមបែបហេតុផល។

៨. កុំដាក់ជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យហើយ។

៩. កុំដាក់ជឿព្រោះមើលទៅរូបលក្ខណៈហាក់ដូចជាអ៊ីចឹងមែន។

១០. កុំដាក់ជឿព្រោះលោករូបនេះជាគ្រូរបស់យើង។

Do not believe in anything merely on the authority of your teachers 
and elders.

         ព្រះសម្មាសម្ពុទ្ធបានត្រាស់ថា

<<លុះត្រាតែកាលណាដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា ធម៌ទាំងអស់នោះជាអកុសល

ជាកុសលមានទោស មិនមានទោសជាដើមហើយ ទើបគួរលះបង់ចេញ

ឬបដិបត្តតាមនោះ>>៕

But after observation and analysis, when you find that anything 
agrees with reason and is conducive to the good and benefit of
one and all, then accept it and live up to it.

Source: ព្រះបាទធម្មិក, ហេង មណីចិន្តា

☼The most marvalousness is the most commonness thereof.—S. TAY, 13:22, Wes, 06/07/11

ភាពអស្ចារ្យបំផុតគឺជាភាពសាមញ្ញបំផុតដែលឋិតក្នុងនោះ។

2 thoughts on “គិត

  1. ស្នាម
    by Tararith
    ទួលស្លែងថ្លែងប្រាប់ភាពរន្ធត់ មិនអាចពន្លត់ប្រវត្តិសាស្រ្ដ
    ខ្មែរគ្រប់គ្នាដឹងយ៉ាងជាក់ច្បាស់ ថានរណាខ្លះជាឃាតក។
    រូបជនរងគ្រោះនៅជ្រ ង មិនអាចផ្លាស់ប្ដូរទៅជាស
    សម័យខ្មៅនោះច្រើនតំណរ ខ្មែរស្លាប់ខ្មែរក្រតកូចៅ។
    ដំណើរកាត់ទោសមិនប្រក្រតី ទោសច្រើនករណីត្រូវគេដៅ
    ឲ្យនៅត្រឹមពីរចៀសកោះហៅ អ្នកមកពីក្រៅប៉ះចៅហ្វាយ។
    សម្លាប់ប្រជារាប់លាននាក់ ជាប់អន្ទាក់ត្រឹមអ្នកត្រួសត្រាយ
    ដើរតាមពីក្រោយនយោបាយ បរទេសខាងអាយកាច់ចង្កូត។
    បើយុត្តិធម៌ពិតជាមាន ចរឹតឈ្លានពានពិតរបូត
    អំណាចធំធេងត្រូវដកហូត ខ្មែរសុខរហូតគ្មានអ្វីប្រៀប។
    បើមេឃាតកគ្មានទោសទណ្ឌ ទទួលរង្វាន់សន្ដិភាព
    ខ្មែរពិតជារស់ជាប់គំនាប ជាតិគេមានប្រៀបគាបយកដី៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s