ធ្វើដូចម្តេចដើម្បីទាញជនផ្តាច់ការចេញ​ពីអំនាច

Gene Sharp

«ជន​ផ្តាច់​ការ​មិន​ដែល​រឹង​មាំ​ខ្លាំង​ក្លា​ ដូច​ជា​ពួក​គេ​បាន​ប្រកូក​ប្រកាស​ប្រាប់​យើង​​នោះ​ទេ​

ហើយ​ប្រជា​ជន​ក៏​មិន​ដែល​ទន់​ខ្សោយ​ដូច​ជា​ពួក​គេ​គិត​នោះ​ដែរ​!»  ជីន​ សាប

 

លោក​ ជីន​ សាប ( Gene Sharp) (២១ មករា​ ១៩២៨) ជា​អ្នក​ជំនាញ​ខាង​វិទ្យា​សាស្ត្រ​នយោបាយជាតិ​អាមេរិកាំង​​នៃ​សាកល​វិទ្យា​ល័យ​  University of Massachusetts Dartmouth​។ ដោយ​សារ​ចំណាប់​អារម្មសិក្សា​អំពី​ការ​តស៊ូ​ដោយ​អហិង្សា​ លោក​បាន​ស្រាវ​ជ្រាវ​អំពី​បញ្ហា​នេះ​ជាង​៥០​ឆ្នាំ​មក​ហើយរហូត​មក​ទល់​ឥលូវ​​។ លោក​បាន​បញ្ចប់​​និកេ្ខប​បទរបស់​លោក​អំពី​ការ​តស៊ូ​ដោយ​អហិង្សា​មាន​ចំណង​ជើង​ថា​ វិទ្យាសាស្ត្រ​នយោបាយ​អំពី​ទង្វើ​ដោយ​អហិង្សា​ (The Politics of Nonviolent Action) នៅ​​ឆ្នាំ​១៩៦៨ នៃ​សាកល​វទ្យា​អុក​ស៊្វត​ ហើយ​ស្នារដៃ​នេះ​ហើយ​ដែល​ផ្តល់​ជា​មូលដ្ឋាន​ដល់​ការ​​បោះ​ពុម្ព​ផ្សាយស្នារដៃ​ដែល​មាន​ឈ្មោះ​ដដែល​នៅ​ឆ្នាំ​ ១៩៧៣។​​

លោក​គឺ​ជា​ស្ថាបនិក​នៃ​អង្គការ​មិន​យក​ប្រាក់​កំរៃ​មួយ​មាន​ឈ្មោះ​ថា​ វិទ្យាស្ថាន​អាញ​ស្តាញ​ ដែល​ធ្វើ​ការ​សិក្សា​ទាក់​ទង​នឹង​សកម្មភាព​អហិង្សា​។ លោក​បាន​សរសេរ​ផ្សាព្វ​ផ្សាយ​ស្នារ​ដៃ​ជា​ច្រើន​ ហើយ​គំនិត​របស់​​លោក​ជុំវិញ​បញ្ហា​ចលនា​តស៊ូ​ប្រឆាំង​រដ្ឋាភិបាលជះ​ឥទ្ធិពល​ពាស​ពេញ​ពិភព​លោក​។ (ស្នារដៃ​ទាំង​នោះ​អ្នក​រក​បាន​នៅ​ក្នុង​គេហទំព័រ​នៃ​ស្ថាប័ន​នោះ​ផ្ទាល់​ http://www.aeinstein.org/downloads/)

លោក​ទទួលបាន​កោត​សរសើរ​និង​ទទួល​ស្គាល់​ទួទាំងសាកល​លោក ហើយ​បាន​ជាប់​ជាបេក្ខជន​រង្វាន់ណូបែលសន្តិភាព​រហូត​ដល់​ទៅ​​បី​លើកឯ​ណោះ​ គឺ​នៅ​ឆ្នាំ​ ២០០៩ ២០១២ និង​២០១៣។ បន្ថែម​លើ​នោះ​ទៀត នៅ​ឆ្នាំ​២០១២ លោកក៏​ត្រូវ​បាន​ចាត់​ទុក​ជន​ដែល​មាន​ប្រជា​បិ្រយ​ចំណោម​​មហាជន​ផង​ដែរ (The Favorite)។ រង្វាន់​ជា​ច្រើន​ទៀតដូជា​​ El-Hibri Peace Education Prizeនៅ​ឆ្នាំ​២០១១ Right Livelihood Awardនិង the Distinguished Lifetime Democracy Award  ​នៅ​ឆ្នាំ​២០១២។

​ស្នារដៃ​របស់​លោក​ជា​ច្រើន​បាន​ត្រូវ​បាន​បក​ប្រែ​ជា ច្រើន​​ជាង​៣០ភាសា​ បោះ​ពុម្ព​ផ្សាយ​ទួទាំង​ពិភព​លោក​ ​រហូត​ដល់​ត្រូវ​គេ​ហាម​មិន​ឱយ​ផ្សាយ​ទៀត​ផង​ក្នុងប្រទេស​មួយ​ចំនួន​ទៀត​ផង​។ ក្នុង​បណ្តា​ស្នារដៃ​របស់​លោក​ «ពី​របប​ផ្តាច់​ការ​ទៅ​ជា​របប​​ប្រជា​ធិបតេយ្យ​​» (From Dictatorship to Democracy) ជា​ស្នារដៃ​ល្បី​ល្បាញជាង​គេ​ ដែល​ត្រូវ​បានចែក​​ចាយនិងផ្សព្វ​​ផ្សាយ​​​ច្រើនបំផុត​។ ស្នារដៃ​នេះ​ សរសេរ​ជូន​ចលនា​ប្រជាធិបតយ្យ​នៅ​ភូមា​ ដោយ​សំណើ​របស់​លោក​ U Tin Maung Wing ដែល​ជា​អ្នក​ប្រជា​ធិបតេយ្យ​ដ៏​ល្បី​ល្បាញ​តែ​និរទេស​ និង​ជា​បណ្ណាធិការ​នៃ​ទស្សនាវដ្តី​​យុគ​សម័យ​ថ្មី​ Khit Pyaing (New Era Journal)។ ស្នារដៃនេះ​​បាន​ចែង​អំពី​របៀប​ធ្វើ​ការ​តស៊ូ​ដោយ​អហិង្សា​ រៀប​ចំ​គំរោង​វាយ​ឱយចំ​​ចំណុច​ខ្សោយ​របស់របប​ផ្តាច់ការ​ ហើយ​កែ​ប្រែ​ប្រទេស​ឱយក្លាយ​​ជាប្រទេស​​​ប្រជា​ធិបតេ្យ​មាន​សេរីភាព​។

From Dictatorship to Democracy

ខាង​ក្រោម​គឺ​សេចក្តី​អធិប្បាយ​របស់​ដោយ​សង្ខេប​របស់​លោក​ស្តី​អំពី​ចំណុច​ខ្សោយ​នៃ​របប​ផ្តាច់​ការ​

ចំណុច​ខ្សោយ​របស់​របប​ផ្តាច់​ការ​

ដក​ស្រង់​ពី​ ជីន​ សាប​ «ពី​របប​ផ្តាច់​ការ​ទៅ​ប្រជា​ធិបតេយ្យ​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព​»

១. ​សហ​ប្រតិបត្តិ​ការ​ពី​សំណាក់​មនុស្ស​ ក្រុម​និង​ស្ថាប័ន​ទាំង​ឡាយ​មួយ​ចំនួន​ធំ​ដែល​គេ​ត្រូវ​ការ​ដើម្បី​ឱយ​ប្រព័ន្ធ​ទាំង​មូល​មាន​ដំណើរ​ការ ត្រូវ​បាន​​រិត​បន្តឹង​ឬ​ដក​ចេញ​​ (នាំ​ឱយ​ដំណើរ​ការក្នុង​ប្រព័ន្ធ​ប្រែ​ប្រួល​ មាន​ទំនាស់ផ្ទៃ​ក្នុង​​ មាន​អ្នក​ពេញ​ចិត្ត​​)។

1. The cooperation of a multitude of people, groups, and institutions needed to operate the system may be restricted or withdrawn.

២. សេចក្តី​ត្រូវ​ការ​ឬ​ឥទ្ធិពល​នៃ​ផែន​ការឬ​គោល​នយោបាយ​នៃ​ការដឹក​នាំ​​មុន​​​ អាច​រា​រាំង​មិន​ឱយ​គេ​អនុវត្ត​ផែន​ការ​ថ្មី​ដែល​មិន​ស៊ី​សង្វាក់​គ្នា​។ (គោល​នយោបាយចាស់​ប៉ះពាល់​គោល​នយោបាយ​​ថ្មី​)

2. The requirements and effects of the regime’s past policies will somewhat limit its present ability to adopt and implement conflicting policies.

៣. ប្រព័ន្ធ​ការងារ​អាច​ក្លាយ​ទៅ​ជា​ទម្លាប់​ ធ្វើ​ឱយ​ការ​ប្រែ​ប្រួល​ទៅ​តាម​ស្ថានការណ៍​ថ្មីៗ​ ពុំ​បាន​ឆាប់​រហ័ស​។ (Bureaucratic Ritualism)

3. The system may become routine in its operation, less able to adjust quickly to new situations.

៤. បុគ្គលិកនិង​ធន​ធាន​ដែល​បាន​បែង​ចែក​ទៅ​តាម​ការ​ងារ​បច្ចុប្បន្ន​ហើយ​នោះ​ ពុំ​អាច​ផ្លាស់​ប្តូរ​ភ្លាមៗ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​ថ្មីៗ​។

4. Personnel and resources already allocated for existing tasks will not be easily available for new needs.

៥. អ្នក​នៅ​ក្រោម​បង្គាប់​ដែល​ខ្លាច​ផ្គាប់​ចិត្ត​ចៅ​ហ្វាយ​នាយ​មិន​បាន​ ប្រហែល​ជា​មិន​ហ៊ាន​ធ្វើ​របាយ​ការណ៍​ពិត​ឬ​ក៏​ឱយ​ពត៌មាន​គ្រប់​សព្វ​ដែល​ពួក​ផ្តាច់​ត្រូវ​ការ​ ដើម្បី​សម្រេច​ចិត្ត​ឱយ​ត្រឹម​ត្រូវ​។

5. Subordinates fearful of displeasing their superiors may not report accurate or complete information needed by the dictators to make decisions.

៦. មនោគម​វិជ្ជា​អាច​ចុះ​ខ្សោយ​ ហើយ​ជំនឿ​និង​និមិត្ត​រូប​នៃ​របប​មួយ​ប្រហែល​ជា​ត្រូវ​រង្គោះរង្គើ​ (អ្នក​ថ្នាក់​ក្រោម​មិន​ពេញ​ចិត្ត​ភាព​ផ្តាច់​ការ​របស់​ថ្នាក់​លើ​ ទោះ​បី​ចេះ​តែ​ធ្វើ​តាម​បញ្ជា​ក៏​ដោយ​)។

6. The ideology may erode, and myths and symbols of the system may become unstable.

៧. ប្រសិន​បើ​មនោគម​វិជ្ជា​ណា​មួយ​ មាន​កំរិត​ខ្លាំង​ ហើយ​មាន​ឥទ្ធិ​ពល​ទៅ​លើ​អ្វី​ដែល​គេ​យល់​ថា​ជា​ការ​ពិត​ ការ​ប្រកាន់​ខ្ជាប់​យក​មនោគមវិជ្ជា​នេះ​អាច​រា​រាំង​មិន​ឱយ​ចាប់​អារម្ម​ទៅ​លើ​ ​ស្ថាន​ការណ៍​និង​សេចក្តី​ត្រូវ​ការជាក់​ស្តែង​។ (មនោគមវិជ្ជាច្រាស​គ្នា​នឹង​តថភាព​ជាក់​ស្តែង​)

7. If a strong ideology is present that influences one’s view of reality, firm adherence to it may cause inattention to actual conditions and needs.

៨. ប្រសិទ្ធ​ភាព​និង​សមត្ថ​ភាពនៃ​រដ្ឋបាល​ដែល​ចុះ​ខ្សោយ​ឬ​បទ​បញ្ជា​ត្រួត​ត្រា​ហួស​ហេតុ​ អាច​ធ្វើ​ឱយ​ផែន​ការ​និង​ការ​អនុវត្ត​នា​នា​ពុំ​មាន​ប្រសិទ្ធ​ភាព​។

8. Deteriorating efficiency and competency of the bureaucracy, or excessive controls and regulations, may make the system’s policies and operation ineffective.

៩. ទំនាស់​ផ្ទៃ​ក្នុងនៃ​ស្ថាប័ន​​ ការ​ប្រកួត​ប្រជែង​និង​ការ​ប្រទូស្ត​រាយ​ផ្ទាល់​ខ្លួន​ អាច​នឹង​ធ្វើ​ឱយ​ការ​ខូច​ខាត​ ឬស្ទះ​​កិច្ច​ប្រតិបត្តិ​ការ​នៃ​របប​ផ្តាច់​ការ។

9. Internal institutional conflicts and personal rivalries and hostilities may harm, and even disrupt, the operation of the dictatorship.

​​១០. បញ្ញវន្តនិង​និស្សិត​ អា​ច​រំជើប​រំជួល​ក្នុង​ការ​ឆ្លើយ​តប​ទៅ​តាម​ស្ថាន​ការណ៍​ ការ​រិត​ត្បិត​សេរីភាព​ បក្ស​ពួក​និយម​ និង​ការ​ត្រួត​ត្រា​ដោយ​កម្លាំង​។​​

10. Intellectuals and students may become restless in response to conditions, restrictions, doctrinalism, and repression.

១១. សាធារណជន​ បន្ទាប់​ពី​មួយ​រយៈ​ពេល​ អាច​មាន​អារម្ម​លែង​រវី​រវល់​ មាន​ការ​សង្ស័យ​ និង​អាច​ប្រទូស្ត​រាយ​នឹង​របប​នេះ​។

11. The general public may over time become apathetic, skeptical, and even hostile to the regime.

១២. ទំនាស់​ជាតិ​សាសន៍​ វណ្ណៈ​ វប្បធម៌​ និង​តំបន់​ អាច​មាន​កំរិត​កាន់​តែ​ខ្លាំង​ឡើង​។

12. Regional, class, cultural, or national differences may become acute.

១៣. ឋានានុក្រម​អំនាច​នៃ​របប​ផ្តាច់​ការ​ តែង​តែ​មិន​សូវ​មាន​សិ្ថរ​ភាព​ ហើយ​នៅ​ក្នុង​ផ្នែក​ខ្លះ​​ ស្ថិរ​ភាព​នេះ​អាច​មាន​កំរិត​ខ្លាំង​។ បុគ្គល​នីមួយៗ​ មិនមែន​ត្រឹម​​តែ​នៅកាន់​តំណែង​ដដែល​ៗទេ​​ ប៉ុន្តែ​ថែម​ទាំង​អាច​ឡើង​ចុះ​ឬ​ក៏​ត្រូវ​ដក​ចេញ​តែ​ម្តង​ ហើយ​ជំនួស​ដោយ​អ្នក​ផ្សេង​ទៀត​។

13. The power hierarchy of the dictatorship is always unstable to some degree, and at times extremely so. Individuals do not only remain in the same position in the ranking, but may rise or fall to other ranks or be removed entirely and replaced by new persons.

១៤. ផ្នែក​ខ្លះ​នៃ​កម្លាំង​នគរបាល​​ឬ​ក៏​កង​យោធា​ ប្រហែល​ជា​អាច​ចាត់​ការ​ដើម្បី​សំរេច​គោល​បំណង​ផ្ទាល់​ខ្លួន​ ទោះ​បី​​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ដែល​មាន​ស្រាប់​ក៏​ដោយ​ រួម​មាន​ ការ​ធ្វើ​រដ្ឋ​ប្រហារ​ជា​ដើម​។

14. Sections of the police or military forces may act to achieve their own objectives, even against the will of established dictators, including by coup d’état.

១៥. ប្រសិន​បើ​របប​ផ្តាច់​ការ​នេះ​ថ្មី​ថ្មោង​ ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ពងឹ្រង​អំនាច​ខ្លួន​ឱយ​បាន​មាំ​មួន​។

15. If the dictatorship is new, time is required for it to become well established.

១៦. ដោយ​សារ​បញ្ហា​មាន​ច្រើន​ ហើយ​អ្នក​សំរេច​ការ​មាន​តិច​ ផែន​ការ​នយោបាយ​នា​នា​ និង​ការ​អនុវត្ត​ខុស​ ប្រហែល​ជា​កើត​ឡើង​ជា​ញឹក​ញាប់​។

16. With so many decisions made by so few people in the dictatorship, mistakes of judgment, policy, and action are likely to occur.

១៧. ប្រសិន​បើ​គេ​ចង់​ចៀស​វាង​ពី​គ្រោះ​ថ្នាក់​បែប​នេះ​ ហើយ​រំលែក​ការ​ត្រួត​ត្រា​និង​ការ​សំរេច​ចិត្ត​ឱយ​ទៅ​អ្នកដទៃ​​ខាង​ក្រោម​ ការ​ត្រួត​ត្រា​លើ​អំនាច​កំពូល​ប្រហែល​ជា​ត្រូវ​ចុះ​អន់​ខ្សោយ​ទៅ​តាម​នោះ​ដែរ​។

17. If the regime seeks to avoid these dangers and decentralizes controls and decision making, its control over the central levers of power may be further eroded.

៙១៧ ​ចំណុច​នៃ​ភាព​ផុយ​ស្រួយ​នៃ​របប​ផ្តាច់​ការ ​ដែល​លោក​ ជីន​ សាប​ បាន​អធិប្បាយ​សង្ខេប​ខាង​លើ អាចរាយ​ជា​គំរោង​ដូច​ខាង​ក្រោម​

ក. ភាព​ទន់​ខ្សោយ​នៃ​​ប្រព័ន្ធ​ឬ​ផ្ទៃ​ក្នុង​​

៙ភាព​ចំរូង​ចំរាស់​នៃ​អំនាច

ជន​ផ្តាច់​ការ​ត្រូវ​រក្សា​អំនាច​ខ្លួន​ឱយ​នឹង​នរ​ផង​ ត្រូវ​ប្រឹង​ទាក់​ទាញ​ប្រជា​ប្រិយ​ភាព​ឡើង​វិញ​ផង​ ត្រូវ​ទប់​ស្កាត់​ការ​តវ៉ា​ផង​ ​ដែល​បញ្ហា​ទាំង​អស់​នេះ​ សុទ្ធ​តែ​ពុំ​អាច​ធ្វើ​ឱយ​សម្រេច​ព្រម​គ្នាបាន​​ ដោយ​សារ​សមត្ថភាព​នៃ​ប្រព័ន្ធ​ដឹក​នាំ​ក្នុង​បំពេញ​ការ​ងារ​អាច​​ប្រសើរបាន​​​ លុះ​ត្រា​តែ​មាន​កំណែ​ទំរង់​ស៊ី​ជំរៅ​ ដែល​ប៉ះ​ពាល់​ដល់​អំនាច​របស់​រក្សា​ពួក​គេ (១, ២, ៣, ៤, ៩, ១៧)​។ ភាព​ល្អក់​កករ​រវាង​ទំនាក់​ទនង​មេ​និង​កូន​ចៅ​ ជា​ឧបសគ្គ​ក្នុង​ការ​គ្រប​គ្រង​របស់​អ្នក​ថ្នាក់​លើ​និង​ជា​ការ​ព្រួយ​បារម្ភ​របស់​ថ្នាក់​ក្រោម​ក្នុង​ការ​បាត់​បង់​អំនាច​និង​ប្រយោជន៍​ (៥, ៨, ៩)។ កំណែ​ទំរង់​ដែល​មាន​ចេញ​ធ្វើ​ពី​ក្រោម​ឡើង​មិន​ទៅ​ដល់​លើ​ នាំ​ឱយ​ប្រព័ន្ធ​ទាំង​មូល​គ្មាន​ការ​ប្រែ​ប្រួល​ច្រើន​ទៅ​រក​លទ្ធផល​ថ្មី​ (១៣)។ ទោះ​បី​ស្ថាប័ន​យោធា​និង​នគរបាល​ឋិត​ក្រោម​ការ​ត្រួត​ត្រា​របស់​របប​ផ្តាច់​ការ​ក៏​ដោយ​ ក៏​ពុំ​មែន​ន័យ​ថា​ពួក​គេ​សុទ្ធ​តែ​ស្រប​នឹង​ការ​ដឹក​នាំ​របស់​របបនោះ​​​ទាំង​អស់​ដែរ​ ហើយ​ពួក​គេនោះ​អាច​​សម្រេច​ចិត្ត​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង​ទោះ​បី​ខុស​ពី​បំណង​ថ្នាក់​លើ​ក៏​ដោយ​ (១៤)។ ការ​ពង្រឹង​អំនាច​ទាម​ទារ​ពេល​វេលា​ ដែល​មិន​ប្រាកដ​ថា​អំណោយ​សំរាប់​ពួក​គេ​ឡើយ​ ក្នុង​ករណី​ទើប​តែ​កាន់​អំនាច​(១៥)។

៙​ថ្នាក់​លើ​

បែង​ចែក​អំនាច​ទៅ​ថ្នាក់​ក្រោម​ ធ្វើ​ឱយ​ពិបាក​គ្រប់​គ្រង​ លែង​ស្តាប់​បញ្ជា​ សង្ស័យ​ខ្លាច​មាន​គំនិត​ក្បដ​ឬ​ចុះ​ចូល​ភាគី​ម្ខាង​ទៀត​ តែ​ពិបាក​សំរេច​ចិត្ត​ មាន​គ្នា​តិច​ ខួរ​ក្បាល​តិច​ មិន​ទុក​ចិត្ត​ពត៌មាន​ពី​ថ្នាក់​ក្រោម ដូច្នេះ​ត្រូវ​រិត​បន្តិង​ការ​គ្រប​គ្រង​ ដក​ចេញ​ ដាក់​ថ្មី​ ​(១, ១៦, ១៧)។

​ក្តាប់​អំនាច​ពេញ​ដៃ​​ដោះ​ស្រាយ​បញ្ហា​មិន​កើត ធ្វើ​ឱយ​អ្នក​ក្រោម​ឱវាទគ្មាន​ភាព​បត់​បែន​តាម​សភាព​ការ​ណ៍​ឬ​គ្មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​និង​រាយ​ការណ៍​យក​រួច​ខ្លួន​ឬ​បន្លំ​ពត៌មាន​ពិត​ ផ្គាប់​ចិត្ត​មេ (១, ៧)​​​។

៙​ថ្នាក់​ក្រោម​

រាយ​ការណ៍​ការ​ពិត​ក្លាយ​ ខ្លាច​មេ​យកទោស​ ថា​ការ​ងារ​គ្មាន​ការ​រីក​ចំរើន (ដ្បិត​ធ្លាប់​ពុក​រលួយ​ គ្មាន​សមត្ថភាព​ ​គេ​បន្តុប​ដាក់ ស៊ក​ទិញ​តំណែងទំរាំ​បាន​ ខំ​ទិញ​អ្នក​ចេះ​ដាក់​ក្បែរ​ខ្លួន​តែ​ខ្លួន​គ្មាន​ចំណេះ​​​ មិន​ចេះ​ប្រើ​មនុស្ស​) ខ្លាច​មេ​ដក​តំណែង​ ឬ​ទម្លាក់​ឬ​ប្តូរ​ទៅ​កន្លែង​ខ្លួន​ពេញ​ចិត្ត​ (៥, ១៣)។

រាយ​ការណ៍​មិន​ពិត​ខ្លាច​មេ​ស៊ើប​ដឹង បទ​បញ្ជា​ពី​ថ្នាក់​លើ​គិត​ពី​លទ្ធផល​ការ​ងារ​ជា​ជាង​គិត​ពី​សមត្ថភាព​របស់​អ្នកអនុវត្ត​និង​ចរិត​អ្នក​ធ្វើ​ការ​។​

៙មនោគម​វិជ្ជា​និង​តថភាព​ជាក់​ស្តែង​

នៅ​ពេល​ការ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​កាន់​ខ្លាំង​ឡើង​ ធ្វើ​ឱយ​មនោគមវិជ្ជា​របស់​បក្ស​កាន់​ចុះ​ខ្សោយ​ បាត់​បង់​ការ​គាំ​ទ្រ​ពី​ខាង​ក្នុង មិន​បាច់​ភូត​ភរ​បិត​បាំង​ភ្នែក​អ្នក​គាំទ្រ​ការ​ពិត​ នៃ​ភាព​ផ្តាច់​ការ​ និយម​បក្ស​ពួក​របស់​ខ្លួន​។ របប​ផ្តាច់​ការ​អាច​បំរើ​បាន​តែ​ផល​ប្រយោជន៍​​មនុស្ស​មួយ​ក្តាប់​តូច​ដែល​នាំ​ឱយ​មនុស្ស​ភាគ​ច្រើន​ទាំង​ក្នុង​ក្រុម​ និង​ក្រៅ​ក្រុម​មិន​ពេញ​ចិត្ត​កាន់​ច្រើន​ (៦, ៧)។

ខ. មជ្ឈដ្ឋាន​សង្គម​

អ្នក​សិក្សា​ (អ្នក​ប្រាជ្ញ​) អ្នក​ស្រាវ​ជ្រាវ គ្រូ​សាស្ត្រា សិស្ស​និស្សិត​ លែង​គាប់​ទ្រ​​នៅ​ពេល​មាន​ការ​រិត​ត្បិត​សេរី​ភាព​ខ្លាំង​ពេគ​ ការ​បង្រា្កប​ បិត​សិទ្ធិ​ត​វា​ នាំ​ឱយពួក​គេ​មាន​ប្រតិកម្ម​មិន​ល្អ​ទោះ​បញ្ចេញ​ឬ​មិន​បញ្ចេញ​ក្តី​។ ប្រជា​ពលរដ្ឋ​ កម្មករ​ដែល​ទទួល​រង​ការ​បង្រា្កប មាន​កំហឹង​កាន់​តែ​ខ្លាំង​ សូម្បី​តែ​អ្នកធ្លាប់​តែ​​គាំទ្រ​ក៏​ប្រែ​ទៅ​ជា​មិន​គាំទ្រ​វិញ​។ បើ​ពួក​គេ​មិន​បង្រ្កាប ​ការ​ធ្វើ​ការ​តវ៉ានឹង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ រីក​កាន់​តែ​ធំ​ តែ​បើ​បង្រ្កាប​ដូច​ចាក់​សាំង​លើ​ភ្លើង​ (១០, ១១)។ ទំនាស់​រវាង​គ្នា​ឯង​ដោយ​សារ​មាន​ទិន្នាការ​នយោបាយ​ផ្សេង​គ្នា​ ប្រកាន់​សាសនា​ ជាតិ​សាសន៍​ វណ្ណៈ​ នាំ​ឱយ​បញ្ហា​កាន់​តែ​ស្មុក​ស្មាញ​បន្ថែម​ភាព​តាន​តឹង​នយោបាយ​ នាំ​ឱយ​មិន​ពិបាក​គ្រប់​គ្រង​ (១២)។

 

បន្ទាប់​ពី​បាន​ជ្រាប​អំពី​ភាព​ផុយ​ស្រួយ​នៃ​អំនាច​នៃរបប​ផ្តាច់​ការ​ យើង​អាច​ជឿស​បាន​ថា​ ពួក​គេ​មិន​ខ្លាំង​ដូច​ជា​ពួក​គេ​អួត​នោះ​ទេ​ ដោយ​សារ​តែ​ពួក​គេ​ខ្សោយ​ ទើប​ពួក​គេ​ខំ​អួត​ អួត​កាន់​តែ​ខ្លាំង​ មាន​ន័យ​ថា​ពួក​គេ​កាន់​ចលាចល​ ចុះ​ខ្សោយ​ គ្រប់​គ្រង​ខ្លួន​ឯង​​ពិបាកៗ​ទៅ​​។ ឱយ​តែ​យើង​វាយ​ឱយ​ចំ​ចំណុច​ពុក​ផុយ​អស់​ទាំង​នេះ​ ពួក​គេ​ត្រូវ​តែ​​ជ្រុះ​ពី​អំនាច​លែង​បាន​ក្អេង​ក្អាង​បន្ត​ទៀត​។ របប​ណា​ក៏​ដោយ​ ឱយ​តែ​មិន​បំរើ​មនុស្ស​ភាគ​ច្រើន​ របប​នោះ​ត្រូវ​តែ​ដួល​រលំ​ដោយ​ខ្លួន​ឯង​ មិន​មែន​ដោយ​សារ​ការ​ធ្វើ​បដិវត្ត​ឬ​រដ្ឋ​ប្រហារដោយ​អំពើ​ហិង្សា​​អ្វី​នោះ​ទេ​ តែ​គឺ​ដោយសារ​ការ​លែង​គោរព​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ភាគ​ច្រើន​៕៚

​​​

ចុច​ដើម្បី​ទាញ​យក​សៀវ​ភៅ​នេះ​ (អង្លេស​និង​ខ្មែរ​)

http://www.aeinstein.org/organizations/org/FDTD.pdf

http://www.aeinstein.org/wp-content/uploads/2013/10/FDTD-Khmer.pdf

ខាង​ក្រោម​គឺ​ជា​ភាព​យន្ត​ឯកសារ​ស្តី​អំពី​លោក ជីន​ សាប​ ដែល​មាន​ចំណង​ជើង​ថា​ តើ​ចាប់​ផ្តើម​ធ្វើ​បដិវត្ត​ដោយ​របៀប​ណា​ (How To Start a Revolution)​ នៅ​ឆ្នាំ​ ២០១១

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s