នឹក​ (Missing The Missing Guy!)

7hob.com1366625968881

នឹក

នឹក​ជា​អារម្ម​ពេល​មនុស្ស​បាត់​

ហើរ​មក​រសាត់​ដូច​មនុស្ស​នៅ​

មិន​អាច​ឱប​ជាប់បណ្តោយ​ទៅ​

ដក់​ជាប់​យ៉ាង​ជ្រៅ​ក្នុង​ឱរា​។

មិន​ចួប​ចួប​បាន​តែ​ក្នុង​ចិត្ត​

បាន​ត្រឹម​នឹក​គិត​រាល់​ចរិយា​

ទោះ​កន្លង​ហួស​តែ​ដឹង​ថា​

នៅ​ក្នុង​ចិន្តា​មិន​ដែល​បាត់​។

អនុស្សាវរីយ​ច្រើន​ក្រៃ​ពេគ​

ទោះ​បី​បិត​ភ្នែក​មិន​រសាត់​

ឃើញ​តែ​មិន​ចួប​មិន​អាច​ស្កាត់​

មិន​អាច​ពត់​ហាត់​ចិត្ត​ដែល​នឹក​។

នឹក​ត្រឹម​រំងាប់​សញ្ចេត​នា​

មិន​ដឹង​ទេ​​ថា​គេ​រលឹក​

នឹក​ដូច​គ្នា​​ទេ​ឬ​ខ្សោះ​ទឹក

ឬ​បាន​ត្រឹម​ផឹក​ទឹក​នេត្រា​។

ដឹង​ថា​នឹក​នាំ​ចិត្ត​មិន​ស្ងប់​

ស្ងៀម​ក៏​ធុញ​​ថប់​ព្រោះ​អ្នក​ណា​

អ្នក​ជាប់​ទង្វើ​ដោយ​វាចា​

សូម្បី​នេត្រា​ក៏​ថ្ងួច​ថ្ងូរ។

ត្រឹម​ផ្សង​សូម​ចួប​ទោះ​រឿង​អ្វី​

កើត​ឡើង​រីង​រៃ​ចង់​ផ្លាស់​ប្តូរ ​

ឬ​សុខ​បន្ត​ឱយ​ឮ​សូរ​

ឱយ​ទឹក​​ភ្នែកហូរ​អាច​ញញឹម​៕៚​​

ដោយ តៃ សុវណ្ណារុណ

ចន្រ្ទ, ១០:៥៨២៣:២៥

១៦/០៩/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s