ល្បែង​ស្នេហា​ដាក់​បេះដូង​ (Heart Game)

៙ល្បែងស្នេហហ៊ានស្នេហមិនហ៊ានចាញ់

ដាក់ក្តីស្រឡាញ់ជាប់បេះដូង

ឈ្នះបានក្តីស្នេហមិនសាបសូន្យ

ចាញ់បណ្តែតក្បូនសពស្នេហស្លាប់។

មុនលេងយើងមិនទាន់ដាក់អ្វី

ត្រឹមចរចាស្តីបង្កើតច្បាប់

យកឈាមបេះដូងចាររ៉ាយរ៉ាប់

សុខឬឈឺចាប់យើងចែកគ្នា។

ព្រមព្រៀងគ្នាហើយដាក់បេះដូង

ផ្តើមស្នេហដំបូងលើសមិត្រភ្ញា

បើកឱយឃើញអស់ហឫទយា

គ្រាន់តែទាមទារចិត្តភក្តី។

ស្នេហចាស់ដូចម្តេចត្រូវឈប់ខ្វល់

ស្នេហបច្ចុប្បន្នដល់ពិតគ្មានអ្វី

សំខាន់លើសលប់លើផែនដី

ជាជាងស្នេហថ្មីដែលទើបសាង។

ល្បែងស្នេហចាក់ហើយបើសិនឈ្នះ

អាចយកទៅផ្ទះទាំងសំណាង

ស្មើឈ្នះទាំងគូស្នេហភ្លឺស្វាង

អ្វីៗគ្រប់យ៉ាងរួមជីវិត។

តែបើសិនចាញ់មានម្នាក់ឈ្នះ

បេះដូងដែលស្ទះគេយកពិត

ល្បែងស្នេហចាញ់ហើយមិនមានសិទ្ធិ

តវ៉ាគៃគិតទោះមានល្បិច។

អ្នកលេងក្បដខូចគ្មានអ្នកចាប់

អ្នកចាញ់ត្រឹមក្តាប់ចិត្តបំភ្លេច

ទោះល្បែងស្នេហាចាំជានិច្ច

ចួបត្រឹមដើរគេចផ្តើមល្បែងថ្មី។

កំរអាចតាមស្រង់ដើមវិញ

ទោះចាញ់ទោម្នេញស្មោះស្មគ្រអ្វី

ក៏ហៅល្ងង់ខ្លៅត្រង់ភក្តី

ល្បែងក្នុងលោកិយស្មោះគឺចាញ់។

ទោះល្បែងចុងក្រោយក្លាយម្តេចម្តា

ក៏គូស្នេហាស៊ូស្រឡាញ់

មិនបានឈ្នះក៏មិនតាមបាញ់

ឱយតែស្នេហចាញ់ដោយអស់ចិត្ត៕៚

ដោយ តៃ សុវណ្ណារុណ

ព្រហស្បតិ, ២៣:២១២៣:៤៦, ២៨/០៨/២០១៤

Source: ល្បែងស្នេហាដាក់បេះដូង (Heart Game)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s