មុនចូលឆ្នាំ

ជិតចូលឆ្នាំហើយ គិតដល់អូន

គួរមានអ្វីជូន ត្រឹមតាមសារ

ជូនពរចូលឆ្នាំ ទោះជីវា

មិនតបវាចា ក៏មិនថ្វី។

ផ្ញើព្រោះដឹងថា បើមិនផ្ញើ

ស្នេហយើងនឹង ដើរដល់វិថី

ចែកជាពីរផ្លូវ ទិសទីទៃ

រិតដើរមាសមៃ រិតឆ្ងាយបង។

តែទោះបងផ្ញើ ក៏ប្រហែល

អូនចាកចេញដែរ ព្រោះនួនល្អង

ហាក់ចង់បញ្ចប់ ការទាក់ទង

ស្នេហបងស្នេហស្នង អូនស្តាយក្រោយ។

ពេលជិតចូលឆ្នាំ បងឃើញអូន

ប្រហែលឃើញអូន លើកចុងក្រោយ

ក្រោយចូលឆ្នាំហើយ អាចត្រាណត្រើយ

ចេញចាកទៅឆ្ងាយ យូរចួបគ្នា។

បងមើលមុខអូន អូនឱនមុខa

ទឹកមុខលាក់ទុក កលមាយា

មានចិត្តមិនស្មោះ ស្មោះពំងា

ច្បាស់ស្មោះក្លាយជា ស្មោះឥតន័យ។

ស្មោះអូនទោះអូន មិនចង់ស្មោះ

មិនចង់បង់បោះ ទោះរីងរៃ

បើស្នេហយើងពិត ស្នេហប្រពៃ

គ្មានឧបសគ្គអ្វី អាចជ្រៀតជ្រែក។

បើរឿងតិចតួច អាចបំផ្លាញ

នោះក្តីស្រឡាញ់ សមទឹកភ្នែក

ទោះគ្មានហេតុផល ត្រូវវែកញែក

ក៏លេសក្រោមមេឃ អូនរកបាន។

ជ្រល់ចិត្តស្រឡាញ់ មិនអន់ចិត្ត

ស្រឡាញ់វរមិត្រ មិនត្រឹមប្រាណ

ទោះមុនចូលឆ្នាំ អូនទុកដាន

ត្រឹមនាំរំខាន ផ្លូវចិន្តា។

ចង់ចួបអូនទោះ អូនមិនចង់

ស្នេហលិចមិនស្រង់ ក្បដអាត្មា

អ្វីអាចធ្វើបាន ធ្វើហើយណា

ដើម្បីស្នេហា រស់មុនស្លាប់៕

―S. TAY, Fri, 17:15-18:22, 06/04/2012

Source: មុនចូលឆ្នាំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s