ចាក​ចេញ​

ជូនដំណើរបងមុនចាកចេញ

ឃើញភាពទោម្នេញតាមនេត្រា

ហាក់មិនបាច់ពោលចេញវាចា

អូនអាចដឹងថាយើងបែកគ្នា។

ចាកចេញហើយហាក់ចិត្តដិតនៅ

មិនចង់ឃើញពៅឮពាក្យលា

ទោះយូរយ៉ាងណាការសន្ទនា

មិនអាចពន្យារឃាត់ឱយនៅ។

បេះដូងអូនលោតឱបប្រាណបង

ហាក់ស្រស់នួនល្អងខ្លាចគ្មានផ្លូវ

ខ្លាចបងរកមិនឃើញពាលពៅ

អូនបារម្ភត្រូវព្រោះស្នេហា។

ស្រឡាញ់យ៉ាងណាទុកដោយឡែក

អ្វីដែលបងចែកអូនរក្សា

ស្មើបងនិត្យនៅក្បែរកនិដ្ឋា

ពេលនឹករៀមរ៉ាអូនមានវា។

បងវិញនឹកអូនគ្មានអ្វីទេ

គ្មានស្រស់មាសមេក៏កំព្រា

ស្នេហាពេលឃ្លាតយើងដូចគ្នា

អង្វរវេលាបង្ខិតខ្លី។

ថើបលាទោះស្បើយតែមិនជា

បើថើបបែកគ្នាគ្មានន័យអ្វី

ស៊ូមិនថើបវិញនៅប្រក្រតី

ថើបបងជូនស្រីប្រាកដវិល៕៚

សៅរ, ២៣:៤៧២៤:១០, ០៨/០៨/២០១៤

Source: ចាកចេញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s