របស់គេសែន

ពេលកើតទុរ្ភិក្សខ្សត់អត់ឃ្លាន

ឬមានអាសន្នអន្ធក្រ

ឬកើតគ្រោះកាចហេតុវឹកវរ

គេជឿកោះករសែនអ្នកតា។

អ្នកតាអង្គុយក្នុងខ្ទមចាស់

ធ្លុះធ្លាយស្អេកស្កះដីត្រៀបត្រា

ខ្ទមសឹងមិនសល់រាងដើមណា

គេជឿអស្ចារ្យថាមានឫទ្ធិ។

ត្រឹមចេកមួយស្និតគេបន់ស្រន់

ក្រៃច្រើនពេកពន់ថាបើពិត

នឹងសែនជ្រូកខ្វៃមាន់យកចិត្ត

ថែមប្រាយប្រាប់មិត្រថាពូកែ។

នឹងធ្វើខ្ទមថ្មីឱយសមឫទ្ធិ

អ្នកតាទន់ចិត្តលោភបង្វែរ

ត្រឹមចេកមួយស្និតពុំស្កប់ដែរ

មួយធូបហូរហែគេយកវិញ។

អ្នកតាក្រេវក្រោធចាញ់បោកគេ

សម្តែងឫទ្ធិទ្វេឱយដោលដេញ

កាច់គេឱយឈឺចាប់ទោម្នេញ

ឱយពេញតម្លៃរបស់សែន៕

—S. TAY, 9:10-9:49, Fri, 27/07/11

Source: របស់គេសែន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s