ក្នុងល្វីងមានផ្អែម

កាហ្វេល្វីងចត់

អ្នកក្រេបមិនហត់

មួយដងបន្តិច

បើខ្វះរសផ្អែម

ថែមស្ករមួយច្បិច

ស្មើបង្គ្រប់កិច្ច

ទោះរសមិនប្រែ។

មួយពីរស្លាបព្រា

ល្វីងផ្អែមលាយគ្នា

ឈ្ងុយឆ្ងាញ់ឥតល្អែ

អ្នកនិយមផ្អែម

ថែមស្ករក្រាស់ក្រែល

បែបនេះប្រហែល

ពុំចេះផឹកឡើយ។

ការណ៍ផឹកកាហ្វេ

ដ្បិតល្វីងនោះទេ

គេមិនកន្តើយ

ចួនភ្លេចដាក់ស្ករ

ស្រូបតមិនស្បើយ

លុះលេបទៅហើយ

ទើបដឹងល្វីងចត់។

ពេលជិតអស់ហើយ

សែនឆ្ងាញ់ឥតត្រើយ

ពេលពេញប្រាកដ

ពុំសូវឆ្ងាញ់ទេ

ពេលខ្វះតិចខ្សត់

ទើបរសចាប់មាត់

មួយក្អឹកក៏អស់៕

—S. TAY,10:55-11:27, Mon, 27/06/11

Source: ក្នុងល្វីងមានផ្អែម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s