ប្រទះ​សារ​អូន​ អាណិត​ស្នេហ​យើង​

 

ចៃដន់ពើបពះប្រទះសារ

របស់ជីវាជាប់ទូរសព្ទ

ដែលបងរក្សាក្រោយស្នេហស្លាប់

សារពាក្យឈឺចាប់ក៏នៅទុក។

ក្រោយស្នេហស្លាប់បងតែងផ្ញើសារ

ទៅលួងកនិដ្ឋាដៃមិនសុខ

អូនមិនដែលតបប្រហែលលុប

ចោលក្រោយអានចប់ទៀតមើលទៅ។

គ្រាន់តែស្មានទេព្រោះកាលនោះ

អូនក្តៅសឹងផ្ទុះគិតភ្លាត់ផ្លូវ

អូនប្រែជាមនុស្សដាច់ឃោរឃៅ

សូមទោសក៏ត្រូវអូនផ្តាច់គ្នា។

នៅចួបសង្ឃឹមអាចលួងអូន

ទោះមិនដឹងខ្លួនឈឺឬជា

ទៅតាមសុំទោសត្រឹមទាមទារ

ភ្ជាប់ការសន្ទនាគ្នាឡើងវិញ។

មិនដឹងខុសអ្វីខំប្រឹងសួរ

អ្វីដែលទទួលអូនដើរចេញ

មិនយូរមានគេថ្មីបំពេញ

មានលេសដោលដេញអួតប្រុសថ្មី។

ប្រហែលអូនលុបលេខបងចោល

តែនៅស្រមោលចាំសេចក្តី

ធ្លាប់មានទាក់ទងពាក្យសម្តី

ចាំលេខនិងអ្វីឱយចាំចង។

ឃើញលេខដឹងម្ចាស់ក៏ខឹងក្រៃ

បិតទូរសព្ទដៃមិនសាសង

ថារំខានអូនធុញកន្លង

បងគ្មានបំណងក្រៅពីស្នេហ។

ខំផ្ញើសារទៅក្រែងអូនអាន

ជឿថាកល្យាណមិនគេចកែ

នៅតែអានសារបងដដែល

ទោះអូនតែងតែធ្វើមិនចង់។

អូនមិនប្រាប់បងក៏បងដឹង

ទោះខឹងព្រលឹងមិនបោះបង់

នៅចង់ដឹងសារស្នេហសាងសង់

ទោះចង់មិនចង់ស្រេចស្នេហស្នង។

លុះចាក់ត្រូវចំណុចរសើប

ទើបអូនព្រមហើបហាឆ្លើយឆ្លង

គ្មានពាក្យល្អទេក៏រូបបង

នៅតែចាំចងរីករាយអាន។

ទាំងអារម្មឈឺអានបណ្តើរ

បេះដូងគេដើរជាន់កំសាន្ត

ធ្លាប់ស្នេហធ្លាប់នឹកនៅតែដាន

គេចោទរំខានក្តីសុខគេ។

អានសារមិនអាណិតខ្លួនឯង

តែសែនចំបែងពេលមាសមេ

មិនស្តាយស្នេហធ្លាប់សាងយូរពេល

អ្នកដែលឈឺទ្វេគឺស្នេហា។

ឃើញសារពាក្យខ្មៅគ្មានគិតចិត្ត

គួរអាណិតពិតឱះឱសារ

មិនគិតថាធ្លាប់ជាសង្សារ

នៅក្នុងចិន្តានៅមានគ្នា។

ប្រកែកចុះឡើងនៅតែឈឺ

ចុងលទ្ធផលគឺចប់សន្ទនា

នៅចួបមុខឃើញភ្នែករេរា

ទោះនៅតែជាក្តីស្នេហា។

តែស្នេហដែលមានដំបៅហើយ

គេមិនខ្វល់ឡើយយកព្យាបាល

គេប្តូរថ្មីឱយសូន្យសង្សារ

អាណិតស្នេហាមិនដឹងអី៕៚

តៃ សុវណ្ណារុណ,

ចន្ទ្រ, ១៥:៤៣១៦:០៨, ១៤/០៤/២០១៤

Source: ប្រទះសារអូន អាណិតស្នេហយើង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s