បើ​ស្នេហ​អូន​ស្លាប់​ អាច​បង្រស់​ស្នេហ​បង​ទេ​?

អូនអាចរំពឹងឱយរូបបង

ឈប់ស្នេហនួនល្អងព្រោះស្នេហថ្មី

ដែលអូនសាងនឹងប្រុសដទៃ

មិនចង់សល់អ្វីពីស្នេហចាស់។

ចេតនាបង្ហាញទោះមិនផ្ទាល់

ក៏បងអាចស្គាល់ឃើញយ៉ាងច្បាស់

អូនក៏អាចពោលស្នេហលែងខ្មាស

អាចតេស្តត្រូវណាស់កើនពិសោធ។

បើអូនពីមុនសែនអឹមអៀន

ធ្វើម្តេចឡើយហ៊ានស្នេហសែនឆោត

ចេះស្រឡាញ់បងក៏ចេះក្រោធ

លុះធ្លាក់ចំណោទក៏ប្រេះឆា។

អូនចេះស្នេហប្រុសឯទៀតហើយ

បទពិសោធឆ្លើយរឿងស្នេហា

អូនកើនមួយកំរិតហើយណា

ថែមចេះសាវាមុសាក្បដ។

អូនសំណូមពរឱយបងផ្តាច់

បងក៏សំរេចសុំអូនស្បថ

ដូចកាលអូនចង់បានសម្បថ

ពីចិត្តប្រាកដរបស់បង។

ចង់ឱយអូនស្បថឱយអត់កូន

បើស្នេហបងសូន្យក្នុងនួនល្អង

ឱយដូចអូនពោលបោកអ្នកផង

បងនឹងព្រមសងទាំងដើមការ។

អូនចង់តែឱយស្នេហបងស្លាប់

ចុះបើក្រលាប់ស្នេហជីវា

ស្លាប់មុនបងវិញតើកនិដ្ឋា

អូនចង់ផ្សះផ្សារនឹងបងទេ?។

ឬត្រឹមធ្វើមិត្រអូនរកថ្មី

ក្រោយស្នេហពិសីបែកពីគេ

មានគេទីមួយក៏មានទ្វេ

ឱយតែមាសមេកើតទោសា។

ក្រែងអូនត្រូវការបញ្ឈឺទៀ់ត

ត្រៀមមានថ្មីសៀតធ្វើសង្សារ

បញ្ឈឺគេដូចប្រុសរៀមរ៉ា

រួចប្រើវាចាដូចដាក់បង។

ថាមិនដែលស្នេហគេនោះទេ

ត្រឹមមិត្រមាសមេរឿងកន្លង

អូនត្រូវគេខុសស៊ីមិនសង

ឱយតែស្នេហស្នងគិតថាត្រូវ។

ប្រហែលអូនមិនបង្រស់ទេ

ស្នេហបងមាសមេឱយស្លាប់ទៅ

ទោះបែកពីគេក៏ពាលពៅ

នៅមានច្រើននៅសល់គគោក។

ស្មោះត្រង់ឬក្បដផ្អែកអារម្ម

ស្ថានការណ៍ក្រៀមក្រំក៏កញ្ជ្រោក

បក់បោកតាមខ្យល់ប៉ើងយោលយោក

ធ្លាប់ស្នេហដូចឃ្លោកក៏លិចទឹក៕

ដោយ តៃ សុវណ្ណារុណ

អាទិត្យ, ១៦:២៣១៦:៤៦, ៣០/០៣/២០១៤

Source: បើស្នេហអូនស្លាប់ អាចបង្រស់ស្នេហបងទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s