‘‘បង​ស្រឡាញ់​អូន​ណាស់​ អូន​មាន​ដឹង​ទេ​?’’  

 

៙«បងស្នេហអូនណាស់អូនដឹងទេ?»

ពាក្យសារសរសេរផ្ញើដំបូង

ក្រោយធ្លាក់ក្នុងអន្លង់ស្នេហអូន

ជឿថាបេះដូងអូនធ្លាក់ដែរ។

ទទួលសារបងអូនញញឹម

បងអាចមើលដឹងទោះមិនក្បែរ

ស្រមៃពីឆ្ងាយក៏ឃើញដែរ

ពីព្រោះក្លិនស្នេហភាយទៅដល់។

ពាក្យនេះពាក្យពិតទោះមិនប្រាប់

ផ្ទាល់មាត់ឱយស្តាប់ក៏អាចកល់

បេះដូងអូនឱយនៅនឹងថ្កល់

មិនឱយអូនឆ្ងល់ពីចិត្តបង។

អន្លង់ស្នេហប្រហែលសប្បាយ

ទើបអូនមិនណាយឆ្ងាយក៏ចង

មិនចួបក៏នឹកចួបសាសង

រ៉ាយរ៉ាប់រាល់ដងដូចខ្លាចភ្លេច។

ចំណូលចិត្តអូនពេលក្បែរស្នេហ

គឺចូលចិត្តតែរត់ជានិច្ច

ចង់ឱយបងតាមតែប្រឹងគេច

មិនតាមបន្តិចក៏ងរខឹង។

អៀនជាទម្លាប់មិនអាចកែ

ជិតប្រុសអូនស្នេហគេមិនដឹង?

លានចេញស្នេហាអស់អ៊ីចឹង

ប្រុសកៀកព្រលឹងច្បាស់សង្សារ។

ព្រមស្នេហបងសោះតែប្រកែក

នៅមុខបងប្លែកពេញស្នេហា

នៅមុខមិត្រអូនធ្វើធម្មតា

បង្អាប់កាលណាទូលពិតបង។

ចុះបើបងតាមញ៉ែអូនមែន!

ស្នេហឱយមែនទែនខ្សឹបប្រាប់ម្តង

អូនក៏ចង់ដែរទើបចងក្រង

ឱយសញ្ញាផងថាម្តេចទៅ?។

ស្រឡាញ់មិនហ៊ានមានសង្សារ

ចង់បានប្តីការធ្វើត្រឹមត្រូវ

ចេះស្រឡាញ់ប្រុសហ៊ានអាស្រូវ

ក៏មិនឃើញពៅខ្លាចគេថា។

បែរខ្លាចមិត្រអូនពោលចំអន់

មិនមែនទៅប្លន់គេមានឯណា?

គួរសប្បាយចិត្តអួតវាចា

ថាមានស្នេហារីករាយណាស់។

ឬបំប៉ោងថាជិតរៀបការ

សង្សារសង្ហាមានអ្វីខ្មាស

គួរថតអួតគេឱយដឹងច្បាស់

ថាអូនប្រកាសមានសង្សារ។

បែរអូនលាមលាក់ថាមិត្រភក្តិ

ទាំងមាសវរលក្ខណ៍ប្រាប់រៀមរ៉ា

ស្រមៃឃើញតែចង់រៀបការ

កូនទាំងស្នេហាទើបផ្តើមចាប់ ។

ទាស់តែឥឡូវការអីទៀត?

ខឹងបងអូនឆ្លៀតមានសាសព្ទ

ចរចានឹងប្រុសផ្សេងចំណាប់

ផ្កាស្នេហអូនកាប់ដាំផ្កាថ្មី។

មានកូនអីទៀតអូនប្រុងការ

នឹងប្រុសសង្សារថ្មីពិសី

«បងអាចទៅបានបើមិនអី!»

ស្រដីដូចស្រីគ្មានបេះដូង។

សារពាក្យស្នេហចារលែងមានហើយ

ទោះមាសត្រាណត្រើយចង់បានកូន

ចង់បានចៅទៀតក៏រូបអូន

មិនអាចជិះក្បូនដល់រុះចោល។

ត្រើយស្នេហថ្មីអូនបងជូនស្រេច

រង្គើមួយក្បាច់ក៏តែលតោល

អូនខឹងមួយពេលយ៉ាងកម្រោល

ដាច់ចិត្តដេញដោលឱយបញ្ចប់។

បានត្រឹមមើលអូនសុខស្នេហថ្មី

ត្រឹមមើលពិសីមិនត្រលប់

កូននឹងអ្នកផ្សេងកូនបងកប់

ស្រឡាញ់ខ្លាំងស្អប់ដល់បេះដូង៕៚

(មានគំនិតសរសេរ អាទិត្យ, ១១/១១/២០១២)

ដោយ តៃ សុវណ្ណារុណ

សៅរ, ២៣:៤៩២៤:៣២, ១៩/០៩/២០១៤

Source: ‘‘បងស្រឡាញ់អូនណាស់ អូនមានដឹងទេ?’’  

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s