ប្លក់ចាំ​ស្នេហ​

I go to your page because I miss you

៙ទោះអ្នកចូលមើលច្រើនប៉ុណ្ណា

មិនស្មើជីវាដែលបងចាំ

ទោះពេលអូនចូលមិនចំណាំ

ក៏បងញៀនថ្នាំចាំស្នេហា។

ទោះកំណាព្យដែលចារពីថ្លៃ

បងដកធ្លាក់ដៃមិនសូវចារ

តែចិត្តនៅនឹកចាំជីវា

ចូលមើលពេលណាក៏ប្លក់ស្មគ្រ។

បងដឹងអូនមានអ្នកថ្មីហើយ

មិនដែលគិតឡើយវិលថ្នមថ្នាក់

តែងធ្វើមិនយកចិត្តទុកដាក់

ថាភ្លេចទាំងចាក់ផ្ទាំងឱរា។

ព្រងើយកន្តើយចរិតអូន

ធ្វើដល់ស្នេហសូន្យគ្មានបញ្ហា

មានថ្មីហើយក៏គ្មានមេត្តា

ស្មោះហើយសាវាមានមុខពីរ។

តែចម្លែកត្រង់ប្លក់រៀមរ៉ា

អូននៅទស្សនាដូចឆវី

នៅស្នេហនៅនឹកសល់នាទី

មិនដូចកំពីក្បដជីវា។ (សំនេរខុស គម្ពីរ)

អូននៅតែចង់ដឹងពីបង

នៅតែងចារចងពីកនិដ្ឋា

នៅចង់ដឹងរាល់ន័យខ្លឹមសារ

បាត់តែស្នេហាក្រៅកំណាព្យ។

ល្អហើយដែលអូននៅចូលអាន

គឺអូនមិនបានប៉ងធ្វើបាប

ប្លក់បងដូចស្នេហដែលបានសាប

នៅសល់តែកាព្យជំនួសស្នេហ។

ក្រែងថ្ងៃណាមួយអូនធ្វើម្ចាស់

លើប្លក់កញ្ចាស់អូនគេចកែ

អូនអាចចុចលុបកំណាព្យស្នេហ

ដូចដែលអូនប្រែពីបងទៅ៕

ដោយ តៃ សុវណ្ណារុណ

សៅរ, ១៦:៤៣-១៧:០៧, ១៣/០៩/២០១៤

Source: ប្លក់ចាំស្នេហ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s