សក់​ក្រង

៙ពីស្រីម្នាក់មិនសូវធ្វើខ្លួន

ស្រាប់តែមាសស្ងួន​​សែនចម្លែក

ក្រងសក់ឱយបងភ្ញាក់ផ្អើលប្លែក

អារម្មប្រឹងចែកចិត្តសរសើរ

អូនស្អាតណាស់ពោលទប់មិនបាន

នរណារុញច្រានស្នេហស្នើ

ឱយអូនតែងខ្លួនចាំដំណើរ

ចួបបងថាតើអូនគិតអ្វី​​

ក្រងសក់ដើម្បីបងមែនទេ?​

អូនទំនេ​​ក្រង​​​លេងក្តី

ស្តាយភ្លេចសួរហេតុពីពិសី​​

ព្រោះអូនបេតីបងមែនទេ?

បងជឿថាស្នេហជំរុញស្រី

ខាតពេលម្តេចក្តីក៏រិះរេ

អូនក្រងបណ្តើរគិតដល់គេ

គឺបងមែនទេមាសពិសី?​

តើអូនក្រងយូរប៉ុណ្ណាដែរ?​

ពេលក្រងមាសស្នេហគិត​​ពីអ្វី?

ពីស្នេហាយើងមែនទេស្រី?​

ប្រុសអូនបេតីឃើញយ៉ាងណា​​

គេឃើញប្រាកដជាលាត់មាត់

ក្រងស្អាតស្មើស្ទាត់ណាស់ជីវា

បើស្នើសុំប៉ះផ្ទាល់ហត្ថា

តើអូនមេត្តាកន្តើយ​?

សំណាងថ្ងៃនោះ​​ចួបចរណៃ

មួយម៉ោងក្បែរថ្លៃមិនស្តាយឡើយ

ទោះដកពេលរៀនជូនត្រាណត្រើយ

ចំណាយរួចហើយមិនស្តាយក្រោយ

អូនអាចក្រងសក់ដើម្បីបង

បងក៏តបស្នងអ្វីក៏ដោយ

ត្រឹមពេលមួយម៉ោងបងអាចឱយ

ទុកជាអំណោយចិត្ត​​ត្រាណត្រើយ

បើមិនបានចួបបងនោះទេ

ប្រហែលមាសមេអន់ចិត្តហើយ

មិន​​តែងខ្លួន​​ព្រោះបងទៀតឡើយ

បងច្បាស់មិនស្បែកស្តាយក្រៃណា

ចង់លួចថើបសក់ស្រីបងស្នេហ

អូនច្បាស់អៀនប្រែពីរៀមរ៉ា

រត់ឱយបងតាមជាធម្មតា

មិនតាមជីវាងរមិនខាន

តើពេលណាទៅឃើញម្តងទៀត
ជាប់ចិត្តមិនឃ្លាតលុបមិនបាន

សង្ឃឹមបានឃើញទោះកល្យាណ

លែងតែងខ្លួនប្រាណព្រោះបងទៀត​​។៚

ចន្ទ្រ,​ ២២:៣១២៣៣៥, ១៩/១១/២០១២

Source: សក់​ក្រង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s