សម្លាប់​ស្នេហ​បង​ ចង់​ឱយ​បេះ​ដូង​បង​រស់

សម្លាប់ស្នេហបង ចង់ឱយបេះដូងបងរស់​

អូន​ពេញ​ចិត្ត​ទេ? បើ​រូប​បង​

រីករាយ​កន្លង​ ពេល​ស្នេហ​ចប់​

អាច​ញញឹម​បាន​ គ្មាន​ធុញ​ថប់​

ថែម​គ្មាន​ចិត្ត​ស្អប់​ ប្រកាន់​ខឹង​។

អូន​សាក​ដាក់​ចិត្ត​ បងលោ​មើល​

បង​មិន​អើពើ​ នឹងព្រលឹង​

សម្លាប់​ស្នេហ​អូន​ ដោយ​កំហឹង

មាស​មេ​នឹង​ដឹង​ ថា​រីករាយ!​។

​​​​រីករាយ​ព្រោះ​មាន ​ឱកាស​ថ្មី​

អាច​តាម​រក​ស្រី​ ថ្មី​ដោយ​ងាយ​

ក្រែង​អាចល្អ​ជាង​ ទាំង​ទ្រង់​​ទាយ

ចរិត​មិន​ស្ពាយ​ ទុក្ខ​ដូច​ស្រី​។

គួរ​ឱយ​ស្តាយ​ណាស់!​ ព្រោះ​រូប​បង​

មិន​មែន​នួន​ល្អង​ រស់​ប្រពៃ​

អាច​មាន​ប្រុស​ថ្មី​ គួរ​បេតី​

ជាង​បង​គ្មាន​អ្វី​ ល្អ​សមពៅ​។

​ក្រោយ​បាត់​បង់​អូន ​ស្នេហ​បង​ឈឺ​

និយាយ​មិន​ឮ​ ដើរ​តាម​ផ្លូវ​

ស្រែក​ហៅ​រក​ស្នេហ​ ដែល​ឆ្ងាយ​ទៅ​

មិន​ឃើញ​អូន​នៅ​ ក៏​​ចាំស្រី​​។

បើ​ជ្រុល​ដាច់​ចិត្ត​ សម្លាប់​វា​

តើ​ស្រស់​ពំងា​ ខ្វាយ​ខ្វល់​អ្វី?​

ចាំ​បាច់​ពោល​ពាក្យ ​សំណាង​ថ្វី

សំណាង​ពិសី​ បោះ​បង់​ឬ​?

​បើ​សម្រាប់​អូន​ ពិត​សំណាង​

អ្នក​ថ្មី​ស្រឡាង​ ចាំង​ពន្លឺ​

ឱយ​តម្លៃ​អូន ជាង​​​បង​គឺ​

គ្រប់​គ្នា​ដឹង​ឮ សូម្បី​បង​។

ដូច្នេះ​ហើយ​ទើប​ អូន​សម្លាប់​

ស្នេហ​បង​ឱយ​ស្លាប់ ហើយ​ស្នេហ​ស្នង​

បង្រស់​ស្នេហ​គេ​និង​នួន​ល្អង​

ពាក្យ​ដាច់​កន្លង​ មិន​ដែល​ស្នេហ​។

តែ​ក្រោយ​ស្នេហ​ស្លាប់​ ចង់​ឱយ​បង​

កាត់​ចិត្ត​ចំណង​ រួច​កែ​ប្រែ​

ចិត្ត​ឱយ​រីករាយ​ ដូច​អូន​ដែរ

ទាំង​សាកសពស្នេហ មិន​ទាន់​ក្រៀម​។

​ទោះ​​សាក​សព​ស្នេហ ​អាចទ្រាំ​បាន​

ចិត្ត​បង​កល្យាណ​ ឆេះ​ខ្លោច​ឈ្លៀម​!

មិន​ដឹង​​ថាជា​ យូរ​​ឬ​ភ្លាម​​

ឬ​ស្លាប់​គ្មាន​​ឈាម​ លែង​រស់​វិញ​​​។

ដូចអូន​​មិន​មាន​ ឈឺ​បន្តិច​

​សុខ​ចាក់​មិន​លិច​ គ្មាន​ទោ​ម្នេញ​

អាច​សាង​ស្នេហ​ថ្មី​ រីករាយ​ពេញ​

អាច​វាចា​ចេញ​ អួត​គេ​ឯង​។

អូន​មិន​បាច់​ធ្វើ​ ល្អ​នោះ​ទេ​

ព្រោះ​ស្រស់​មាស​មេ​ ល្អជាក់​ស្តែង​

ល្អ​ទើប​រូប​បង​ ខំ​ខ្នះ​ខ្នែង​

ចែ​ចង់​ប្រឹង​​ប្រែង​ យក​វរ​មិត្រ​។

អូន​ចង់​ឱយ​បង​ អាច​សប្បាយ

ព្រោះ​ស្រស់​ឆោម​ឆាយ​ នៅ​មានចិត្ត​

មិន​ចង់​ឱយ​បង​ រស់​ក្រៀម​ស្វិត​

​ព្រោះ​​ស្នេហា​ពិត​ នៅ​មាន​​ទៀត​។

អូន​និយាយ​ដូច​ ងាយ​ខ្លាំង​ណាស់​

ស្នេហ​ស្លាប់​មុន​ចាស់​ បង​ចោល​ម្សៀត​

មិន​អាច​ថែ​វា​ ទើប​ឆាប់​ឃ្លាត​

សម​អូន​ពិឃាត ស្នេហា​បង​។

សម្លាប់​ស្នេហ​បង​ តែ​ចង់​ឱយ​

បង​កុំ​បណ្តោយ​ ឱយ​ទុក្ខ​ចង​

ព្រោះ​ទុក្ខ​ជា​ របស់​នួន​ល្អង​​

ដែល​អូន​ជូន​បង ​ថ្លៃ​ស្នេហ​ស្លាប់​៕

—S. TAY, Fri., 22:48-23:38, 09/11/2012

Source: សម្លាប់​ស្នេហ​បង​ ចង់​ឱយ​បេះ​ដូង​បង​រស់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s