វ៉ែនតាលាក់ស្នេហ

ពេលក្រឡេកឃើញស្រីមាសមេ

គន់ឥតធ្វេសធ្វេសឹងមិនព្រិច

តើអូនមែនទេភ្នែកបើកធ្វេច

សម្លឹងជានិច្ចសង្ឃឹមស្រី។

ពួកយើងពុំសូវបានចួបគ្នា

ចួបក៏ពំងាអូនមិនស្តី

មិនងើយមើលប្រុសអូនបេតី

ធ្វើដូចមាសមៃមិនស្គាល់បង។

ទីជិតដូចឆ្ងាយសែនឆ្ងាយចិត្ត

ស្នេហមិនបានស្និទ្ធអូនបែរខ្នង

ដើរហួសហើយមិនងាកក្រោយផង

ដួងចិត្តស្នេហស្នងដាច់ក្រៃណា។

លើកនេះឃើញអូនសែនចៃដន់

ដៃស្ទុះស្លោស្លន់ទាញវ៉ែនតា

មើលហើយមើលទៀតផ្ទៀងនេត្រា

ចិត្តសង្ឃឹមថាគឺជាអូន។

មិនទុកចិត្តភ្នែកថែមវ៉ែនតា

នៅតែចិន្តារេដូចក្បូន

សង្ឃឹមទៅជិតចម្ងល់សូន្យ

តែសែនស្រពោនអូនបាត់កាយ។

ចិត្តខ្វល់វិលវល់មើលគ្រប់ទី

មិនឃើញឆវីឱសែនស្តាយ

គឺអូនមែនទេមិនអាចស្រាយ

បើពិតឆោមឆាយបងរីករាយ។

ទោះដឹងថាអូននៅខឹងបង

តែភ្នែកទាំងសងបានរាប់រាយ

ថាអូនញញឹមស្រស់ប៉ព្រាយ

ហាក់សែនរីករាយពេលឃើញបង។

អូនដឹងថាបងសម្លឹងអូន

ក្នុងកែវភ្នែកស្ងួនយល់បំណង

ថាចិត្តបងនៅមាននួនល្អង

យល់ទង្វើបងពាក់វ៉ែនតា។

ចង់មើលអូនក្នុងនាមគូស្នេហ

ចង់មើលឱយតែឃើញជីវា

ចង់មើលដរាបមាននេត្រា

មើលហើយរក្សាមួយជីវិត៕                                                                                                                   —S. TAY, Sun, 11:03-00:14, 05/ 02/ 2012

Source: វ៉ែនតា (Sakura Version)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s