ធៀប​ការ​មិត្រ​ស្រី​

ធៀបការមិត្រស្រី

ផ្ញើ​មក​ក្តៅៗ​

ពណ៌​ក្រហម​ឆ្អៅ​

ដូច​ឈាម​ស្នេហា​

ធៀប​ការ​ស្នេហ​អូន​

ជូន​មក​រៀម​រ៉ា​

អញ្ជើញរាប​សា​

តែ​ទង្វើ​ក្បដ​។

បង​ត្រូវ​ទទួល​

ត្រូវ​ទៅទាំង​ដួល​

ស្នេហបង​​កំសត់​

តែ​ស្នេហ​អូន​សុខ​

បង​អាច​​ប្រាកដ​

ហោច​ណាស់​​មិន​ខ្សត់​

ស្នាម​ញញឹម​ស្រី​។

ថ្ងៃ​ការ​មួយ​ថ្ងៃ​

បង​ស៊ូ​ចង​ដៃ​

ចង​ជូន​ស្នេហ​ថ្មី​

ឱយ​ទាំង​បេះដូង​

ទោះ​នៅ​បេតី​

មិន​អាច​ធ្វើ​អ្វី!​

សូម្បី​ឃាត់​ថ្លៃ​។

អូន​ជ្រើស​គេ​ហើយ​

ទោះ​មិន​ភ្លេច​ឡើយ​

ក៏ស៊ូ​ដោះ​ដៃ​

យល់​ច្រលំ​គ្នា​

ក៏ប្តូរ​និស្ស័យ​

ការ​គ្មាន​អាល័យ​

ជូន​ទាំង​ធៀប​ឌឺ​។

មិន​យល់​ចិត្ត​ស្រី​

ហៅ​បង​ធ្វើ​​អី​

ធៀប​ជូន​​ផ្គើន​ឬ​?

ទាំង​ចិត្ត​មិន​ចង់​

ឱយ​បង​ដឹង​ឮ

ទើប​ក្បដសឺៗ​

ម្តេច​ចង់​ឃើញ​បង​។

ឬ​ចង់​សង​សឹក​

ចង់​ឱយ​បង​ផឹក​

ទឹក​ភ្នែក​អូន​សង?​

ចង់​ឱយ​ក្អួត​ឈាម​

មុខ​រោង​ការ​ផង​

ទើប​ស្កប់​នួន​ល្អង​

ព្រោះ​បង​អ្នក​ខុស​!។

​ទោះ​ខុស​យ៉ាង​ណា​

អូន​បាន​រៀប​ការ​

គួរ​បំភ្លេច​ចុះ​!

ប្រុស​ថ្មី​ប្តី​ល្អ​

ការ​ចោល​មិន​ខុស​

រៀង​រាល់​កំហុស​

ខុស​តែ​រូប​បង​។

ខុស​ខ្លាំង​បំផុត​

គឺ​ឱយ​អូន​ដុត​

ស្នេហ​ដែល​កន្លង​

អូន​ក្បដ​ទៅ​ហើយ​

នៅ​ស្នេហ​នួន​ល្អង​

ជា​កំហុស​ម្តង​

លាង​មួយ​ជីវិត​… ៕៚​

ចន្ទ្រ, ២២:៥៩២៣:២៤, ២១/០៧/២០១៤

 

Source: ធៀប​ការ​មិត្រ​ស្រី​