ផ្កាដួងចិត្ត (Love Flowers)

ទំព័រ​ដួង​ចិត្ត​កវី​

ពេលមួយខ្ញុំទៅប្រទេសជប៉ុន

ចិត្តជាប់គយគន់ប្រទេសនោះក្រៃ

តែមានអ្វីមួយហាក់ជិតស្មើដៃ

ផ្កាមួយថ្លាថ្លៃខ្ញុំពុំស្គាល់ឈ្មោះ។

អាកាសធាតុខ្ញុំពិបាកស៊ាំ

យ៉ាងណាខ្ញុំទ្រាំព្រោះផ្កាមួយនោះ

ទោះឈ្មោះពុំស្គាល់ចិត្តគិតពិរោះ

មោទនៈខ្ពស់ព្រោះរកឃើញផ្កា។

ត្រូវចិត្តខំស្វែងយ៉ាងតិចដប់ឆ្នាំ

ចិត្តជាប់ចងចាំក្លិនរូបកាយា

ទោះត្រូវវិលវិញស៊ូបេះរក្សា

តាមខ្លួនយាត្រាមកប្រទេសខ្លួន។

សង្ឃឹមអាចដាំដុះនៅក្នុងផ្ទះ

អាចឃើញប្រទះស្រូបក្លិនសមសួន

រាល់ថ្ងៃរាល់ពេលស្រោចទឹកថែថួន

ឱយលាស់មាំមួនលុះក្ស័យសុខដុម។

ឃើញគេអាចដាំដុះរស់ត្រកាល

សង្ឃឹមដុះដាលត្រដែតត្រដុំ

តែផ្កាខុសដីហេតុអ្វីផ្កាខ្ញុំ

ដីឥតសក្តិសមឱយផ្កាខកចិត្ត។

ផ្កាទារសេរីត្រលប់ដីចាស់

ដើមស្លឹកប្រែផ្លាស់ដ្បិតដីវិបរិត

លែងយល់តំលៃរាល់ដីប្រឹងប្រិត

ផ្តាច់មួយជីវិតលាដីខកខុស។

ស្រឡាញ់យ៉ាងណាកាត់ចិត្តខំខិត

នាំផ្កាដួងចិត្តទៅទីដើមចុះ

ដើម្បីផ្កាអាចរស់រីកវិញស្រស់

ទង្វើទាំងអស់សល់ត្រឹមពាក្យស្តាយ៕

—S. TAY, Thur, 21:29-22:16, 28/07/11

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s