សារ​តិច​ស្នេហ​ខ្លាំង​

ទំព័រ​ដួង​ចិត្ត​កវី​

AbhinavRocks - FIL [Set-1] (43)

សារ​មួយ​ស្នេហ​មួយ​សារ​រិត​ច្រើន​

អូន​ឃើញ​មិន​កើន​សញ្ចេតនា​

កើត​តែ​ក្តី​ស្អប់​ក្រោយ​សាវា​

ចង់​តែ​វាចា​តប​ដាច់​សាច់​។

បង​អង្វរ​អូន​អាណិត​វា​

ស្នេហចាំ​ពំងា​មិន​ទាន់​ដាច់​

នៅ​គិត​ថា​អូន​ស្រី​ល្អ​ផ្តាច់​

ពាក្យ​ល្អ​មួយ​បាច់​ពោល​មិន​បាន​?។

ឬ​មិន​ធ្លាប់​ល្អ​នឹង​វា​ទេ​?

វា​ធ្លាប់​បំពេ​មាស​កល្យាណ​

ធ្លាប់ឱយ​​ស្រមៃ​ស្នេហ​សុខ​សាន្ត​

មិន​យូរ​ប៉ុន្មាន​ក៏​ធ្លាប់​គិត​។

ទោះ​ឥលូវ​លែង​អាច​បន្ត​

សារ​ក៏​គោចរ​ជំនួស​ចិត្ត​

ទោះ​កាន់​តែខ្លី​តិចទៅ​ពិត​

តែ​ស្នេហ​មិន​បិត​នៅចំហ​។

បើ​អូន​លែង​ឃើញ​សារ​ផ្ញើ​ទៅ​

មាន​ន័យ​ថា​ត្រូវ​អូន​កាត់​ក​

សារ​ដាច់​ស្នេហ​ខ្លាំង​នៅ​បន្ត​

គ្រាន់​តែ​សក់​ស​ផ្ញើ​លែង​បាន​។

មិន​ចង់​រំខាន​អូន​ត​ទៀត​

ល្មម​ឈប់​ចោល​ម្សៀត​ឱយ​អូន​ក្សាន្ត​

មិន​រំខាន​ស្នេហ​ថ្មី​កល្យាណ​

កុំ​ឱយ​អូន​ខាន​ភ្លេច​នឹក​គេ​។

សារ​ដែល​ទទេ​គ្មាន​រូប​សារ

គឺ​មាន​ន័យ​ថា​ស្នេហ​បង​ផ្ទេរ​

បង្ហាញ​ខ្លឹម​ន័យ​មិន​សរសេរ​​

បើ​ស្រស់​មាស​មេ​​បាន​ទទួល។

មាន​ន័យ​ថា​អូន​នៅ​ស្រឡាញ់​

គ្រាន់​ចុះ​ចាញ់​ក្តី​ស្អប់​ដួល​

បោះ​បង់​ស្នេហា​ដោយ​ងាយស្រួល​

ស្នេហ​ចាស់​ប្រែ​ប្រួល​ក៏​បាន​​ថ្មី​។

គ្មាន​អ្វី​គួរ​ឱយ​ខ្វល់​គិត​ច្រើន​

ស្នេហ​បង​ក្រវើន​មិន​មែន​ស្រី​

អូន​គ្រាន់​តែ​ចាំ​បង​ខុស​អ្វី​

កំហុស​ពិសី​ច្រាន​ឱយ​​បង​។

ទោះ​ដោយ​ផ្លូវ​ណា​ក៏​ចុង​ក្រោយ​

ស្នេហ​បង​ក្ស័យ​ដោយ​ដៃ​នួន​ល្អង​

ទី​បំផុត​អូន​ឈ្នះ​មិន​សង​

ចេញ​មិន​បែរ​ខ្នង​ជាន់​ស្នេហា​៕៚

សៅរ, ០០:០១១២:១៨, ១៩/០៧/២០១៤

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s