មិនសប្បាយចិត្ត កុំភ្លេចគិតពីបង

ទំព័រ​ដួង​ចិត្ត​កវី​

550px-Get-Over-Your-First-Love-Step-12

ឮ​ថា​អូន​មិន​សប្បាយ​ចិត្ត​

មិន​ដឹង​អូន​គិត​ឃើញ​យ៉ាង​ណា​

នឹក​មិត្រ​ប្រុស​ថ្មី​ជា​សង្សារ​

ឬ​នឹក​រៀម​រ៉ា​អ្នក​ធ្លាប់​គិត?​។

ទោះ​បី​អូន​មាន​​ទុក្ខ​រឿង​អ្វី​

សង្ឃឹមថា​ស្រី​មិន​អី​ពិត​

បើ​អូន​ត្រូវ​ការ​អ្នក​យល់​ចិត្ត​

បង​ស្មគ្រ​ធ្វើ​មិត្រទោះ​ស្នេហា​។

ចង់​ស្តាប់​ចង់​ឃើញ​អូន​ទុក​បង​

ជា​មនុស្ស​នួន​ល្អង​ទុក​ចិន្តា​

រៀប​រាប់​ដូច​កាល​ស្គាល់​គ្នា​ណា​

មាស​ស្រស់​ជីវា​មិន​លៀម​លាក់​។

អូន​រំលឹក​រឿង​ស្នេហា​ស្រី​

គេ​តាម​បេតី​សុំ​ទង​ទាក់​

តែ​អូន​មិន​ព្រម​ស្វា​មី​ភក្តិ​

ហាក់​ស​បញ្ជាក់​អូនស្នេហ​បង​។

បើក​បេះដូង​ឱយ​បង​បាន​ឃើញ​

ដាក់​ខ្លួន​អញ្ជើញ​រូប​បង​ផង​

បង​អង្គុយ​ក្បែរ​អៀន​កន្លង​

ប៉ះ​បន្តិច​ចង​ស្នាម​ញញឹម​។

បង​ស្រឡាញ់​អូន​ត្រង់​ហ្នឹង​ហើយ​

ទើប​មិន​ដាច់​ឡើយ​នៅ​សង្ឃឹម​

នៅ​ចង់​បាន​ស្នេហ​មក​ចិញ្ចឹម​

គ្មាន​អ្នក​ប្រៀប​ផ្ទឹម​នឹង​អូន​បាន​។

ប្រហែល​មាន​តែ​សុបិន​ដឹង?​

ព្រោះ​ពេល​ព្រលឹង​មិន​សុខ​សាន្ត​

ក្រែង​អូន​រក​គេ​មក​​ក្បែរប្រាណ​

ប្រហែល​ខក​ខាន​​​នឹក​ឃើញ​បង​។

​​តែ​បើ​ក្បែរបង​អូន​នឿយ​ណាយ​

ទោះ​បី​ត្រូវ​​ស្តាយក៏​មិន​ចង​

ចំណង​ដែល​អូនមិន​​ព្រម​ផង​

ទោះ​ក្បែរ​នួន​ល្អង​ក៏​ឆ្ងាយ​ចិត្ត​។

មាន​តែ​សង្ឃឹម​ហើយ​សង្ឃឹម​

ឱប​ស្នេហ​ញញឹម​នៅ​កួច​គិត​

នឹក​មនុស្ស​ខ្លួន​ស្នេហ​មិន​បាន​បិត​

ក្រែង​អូន​អាណិត​ជំនួស​ស្នេហ​៕

សុក្រ, ២១:១៤, ២៧/១២/២០១៣

 

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s