ស្លាប់​ក៏​មិន​ស្រឡាញ់​បង​

ទំព័រ​ដួង​ចិត្ត​កវី​

Waiting to Die Alone

 

៙ស្រឡាញ់​ប្រុស​ដូច​ជារូប​បង​

មែន​ទេ​នួន​ល្អង​លំបាក់​ណាស់​

ទោះ​ធ្លាប់​ប្រឹង​កាត់​កេរតិ​កាត់​ខ្មាស​

ក៏​មិន​អាច​​ផ្លាស់​កែ​ចិត្ត​បង​។

អូន​ក៏​មិន​កែ​ប្រែ​ខ្លួន​ឯង​

អន់​ចិត្ត​ចំបែង​ប៉ុន្មាន​ដង​

ក៏​មិន​ប្រឹង​ជួយ​ជួស​ជុល​ផង​

បង​ម្នាក់​រ៉ាប់​រង​តែ​មួយ​ខាង​។

មិន​បាន​យូរ​ផ្អៀង​ក៏​ដួល​គ្រាំង​

មិន​អាច​ឃាត់​ឃាំង​សា​ថ្មី​សាង​

រឿង​ចាស់​ហាក់​នៅ​ថ្មី​សន្លាង​

គ្មាន​ទេ​ភស្តុ​តាងអាច​បន្ត​។

តែ​មួយ​លើក​សោះ​អូន​សន្និដ្ឋាន​

ដូច​បង​មិន​បាន​ធ្វើ​រឿង​ល្អ?

អារម្ម​ស្នេហ​លែង​ចរាចរ​

ភ្លើង​បៃតង​ក៏​ក្រហម​លុប​។

ថា​អូន​ហួស​ហេតុ​ក៏​មិន​បាន​

ក្នុង​ចិត្ត​កល្យាណ​ស្នេហ​ជំពប់​

ប្រែ​ជា​ពណ៌​ផ្សេងពេល​សេព​គប់​

ទើរ​ប្រសប់​ភប់​មនុស្ស​មិន​ត្រូវ​។

​នឹង​ថា​អូន​ខុស​គឺ​ស្រួល​ទេ​

យល់​ចិត្ត​មាស​មេ​ទើប​គ្មាន​ផ្លូវ​

បង្វែរ​ចង្កូត​ខុស​រិត​ជ្រៅ​

ព្រោះ​ពេល​អូន​ទៅ​មិន​គិតងាក​។

ចាំ​តែ​ទង្វើ​ធ្វើ​ចុង​ក្រោយ​

ពី​មុន​ត្រាណ​ត្រើយ​មិន​រាប់​ពាក្យ​​​​

ហា​គ្មានភាសា​ល្អ​វិភាគ​

​ចួប​គ្នា​ទៅ​កៀក​ក៏​មិន​បាន​។

អូន​សឹង​ធ្វើ​ដូច​ពិបាក​ណាស់​

ចួប​មុខ​ក៏​ផ្លាស់​មិន​សុខ​សាន្ត​

សឹង​ជីវិត​អូន​បង​រំខាន​

ដោយ​សារ​តែ​បាន​ស្នេហ​ជីវា​។

ប្រហែល​ល្មម​យល់ថា​​ស្រឡាញ់

អូន​មិន​ព្រម​ចាញ់​ទោះ​មរណា​

ស្នេហ​បង​អូន​ស៊ូ​ផ្តាច់សង្ខារ​

បង​អន់​ប៉ុណ្ណា​ខ្លាច​មិន​ជាក់៕៚​

អង្គារ, ១៧:០២១៧:៣៨, ០១/១០/២០១៤

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s