ចិញ្ចៀនបាត់គូ

ទំព័រ​ដួង​ចិត្ត​កវី​

3_love_quotes_husband_wife_english

ចិញ្ចៀនមួយគូរូបបេះដូង

គ្មានលំអត្បូងមានតម្លៃ

គ្រាន់ជា​លោហៈពាក់ម្រាមដៃ

មួយគូថ្លាថ្លៃតាងក្តីស្នេហ។

ចិញ្ចៀនមានរូបបេះដូងធំ

ការពារស្រោមរុំពាត់ថួនថែ

បេះដូងតូចពុំមានត្អូញត្អែរ

ប្រៀបផ្កាយរះក្បែរដួងចន្ទ្រា។

ស៊ូនៅហែហមអមបំភ្លឺ

ទោះបីពន្លឺពុំស្មើគ្នា

តារាតូចៗស្មគ្រឥតរា​

ទោះពេលមាន​គ្រារនោចខ្មៅ។

ក៏ហ្វូងតារានៅតែរះ

រង់ចាំចន្ទ្រព្រះថ្លៃឆោមឆ្លៅ

បំភ្លឺទ្វីបលោកចាកសោកសៅ

តារាស្រែកហៅចន្រ្ទវិលវៃ។

ពេលមួយចិញ្ចៀនប្រាសព្រាត់គូ

ពុំដឹងឆាប់យូរចួបជាថ្មី

ស្មើពេលរនោចអាប់រស្មី

ចិញ្ចៀនរីងរៃចាំខែខ្នើត៕—S. TAY, 14:23-14:52 Tue, 19/04/11

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s