ផ្កាក្នុងសារ (Message Flower)

ទំព័រ​ដួង​ចិត្ត​កវី​

Valentine Message

ផ្កាមួយទង តំណាង ចិត្តភក្តី

ជូនពិសី នាថ្ងៃ បុណ្យសង្សារ

មិនក្រអូប តម្លៃ មិនណាស់ណា

ត្រឹមជាផ្កា មានរូប ប៉ះមិនបាន។

ផ្ញើតាមសារ ផ្ញើហើយ គិតក្នុងចិត្ត

តើវរមិត្រ អន់ចិត្ត ទេកល្យាណ

ផ្កាមែនទែន បងមិន ជូនភុំផាន

ក្តីក្លាហាន បងគ្មាន មែនទេស្រី។

នាឆ្នាំនេះ ក៏ដូច ឆ្នាំមុនដែរ

អូននៅតែ ខឹងបង ជាប្រក្រតី

ទោះផ្កាពិត ក៏អូន មិនប្រណី

ផ្កាមានន័យ លុះស្រី ទទួលទេ។

បើបងជូន ប្រហែល អូនស្តីថា

ផ្ការៀមរ៉ា ធ្វើឱយ អូនខ្មាសគេ

បងមិនសម មិនស្មើ ស្រស់មាសមេ

បងគិតគ្នេរ ដូច្នេះ ទើបមិនជូន។

គិតដល់អូន ទោះអូន មិនគិតបង

ក៏បងផ្សង ជូនស្រី ជាជំនូន

បុណ្យសង្សារ រាល់ឆ្នាំ នឹងជូនអូន

ដរាបអូន មានកូន មានគ្រួសារ។

មិនពេញចិត្ត អូនអាច លុបចោលបាន

បើរំខាន អូនអាច មិនទស្សនា

ឬប្តូរលេខ ទូរសព្ទ ក៏មិនថា

ផ្កាក្នុងសារ ជូនហើយ រីកក្នុងចិត្ត។

អូនទទួល ឬក៏ មិនទទួល

សារជូនស្រួល រហ័ស ដល់វរមិត្រ

មិនទទួល ក៏ចូល ទោះចុចបិត

សារស្នេហពិត ដូចចិត្ត បងស្នេហអូន

—S. TAY, Tue, 9:56-10:32, Feb. 14, 2012

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s