ស្រឡាញ់​ តែ​មិន​អាច​ស្រឡាញ់​បាន​

ទំព័រ​ដួង​ចិត្ត​កវី​

Snow Queen Couple

៙មិន​ដែល​យក​ភ្នែក​មើល​ស្រី​ណា​

មិន​ដែល​គិត​ថា​ចង់​មាន​ស្នេហ​

បេះដូង​ដែល​ស្លាប់​ឈឺ​ចាប់​ដែរ​

ហូរ​ទៅ​តាម​ខ្សែ​យថាកម្ម​។

ក្រោយ​ចួប​អូន​ក៏​គ្មាន​អ្វី​ប្លែក​

ក៏​មិន​គិត​ហែក​ចែក​ចិត្ត​ស្រាំ​

តែ​មាននិស្ស័យ​ចួប​ដូច​ចាំ​

មិន​ដល់​មួយ​ឆ្នាំ​ស្នេហ​អូន​បាត់។

តែ​ប្រហែល​ស្នេហអូន​​ម្នាក់​ឯង​

ចិត្ត​លួច​ចំបែង​ថ្លង់​ទាំង​​​ស្ងាត់

ទោះ​អូន​ស្នេហ​ដែរ​ក៏​រសាត់​

បង​មាន​វិបត្តិ​ស្នេហ​មិន​បាន​។

ទំរាំ​រក​ឃើញ​ស្រី​ខ្លួន​ស្នេហ​

រក​ឃើញ​ហើយ​តែ​មិន​សុខ​សាន្ត​

អូន​ប្រាប់​ថា​ស្នេហ​ប្រឹង​រុញ​ច្រាន​

ទាំង​បង​ក៏​បាន​ស្នេហ​ដូច​គ្នា​។

នឹក​ខ្វល់​ចង់ចួប​អាណិត​ស្រី​

បដិសេធ​ពិសី​តែ​ចិត្ត​ទារ​

ព្រោះ​បង​អូន​យំ​មិន​លុះ​គ្រា​

ធ្លាប់​ស្តី​សន្ទនា​ច្រើន​ក៏​ស្ងាត់​​។

ស្រពាប់​ស្រពន់មុខ​មិន​សើច​

ចិត្ត​ស្អាត​ប្រែ​ខើច​ចុះ​ស្រ​អាប់​​​

ឃើញ​អូន​​បែប​នេះ​បង​ចុក​ចាប់​

ចង់​តែ​សម្លាប់អ្នក​ដាច់​ចិត្ត​។

ទាំង​បង​ជា​អ្នក​ធ្វើ​ដាក់​ស្ងួន​

ប្រហែល​នឹម​នួន​ក៏​បាន​គិត​

ថា​បង​ស្នេហ​អូន​ធ្វើ​ប្រតិដ្ឋ​

បោក​អូន​ដូច​ពិត​ថា​មិន​ស្នេហ​។

អូន​ចង់​បញ្ជាក់​ថា​ស៊ូ​បាន​

ក៏​ស្មគ្រ​តាម​ប្រាណ​បង​មិន​ប្រែ​

អូន​ថា​ស្រឡាញ់​​​មិនលេប​​កែ​

ទោះ​បង​តែង​តែ​មិន​តប​ឆ្លើយ​។

ទី​បំផុត​យើង​ស៊ូ​ជានា​

ព្រោះ​ចិត្ត​​សន្ទនា​ជួស​មាត់​ហើយ

ប្រាថ្នា​ក្បែរ​បង​ស្មា​សុំ​កើយ​

ក្តៅ​ត្រជាក់​ស្បើយ​ក្បែរ​រាម​រ៉ា​។

អូន​សុខ​ចិត្ត​ចាក​ចេញ​​​​ពី​ផ្ទះ​

ធ្វើ​តាម​មានះ​ទាស់​គ្រួសារ​

បង​មាន​តែ​ទទួល​ជីវា​

សុខ​ទុក្ខ​ម្តេច​ម្តា​រង​ពីរ​នាក់​។

សំរេច​ស៊ូ​ហើយ​ទុក្ខ​ក៏​សុខ​

បង​ជាប់​ក្នុង​គុក​កំសត់​ជាក់​

ទើប​តែចេញ​ពេល​បាន​វរលក្ខណ៍​

ស្នេហ​ដែល​ជំពាក់​សង​ការ​ដើម​។

មួយ​រយៈ​កាល​ដែល​ជិត​អូន​

បេះដូង​ដែល​សូន្យ​ភ្លឺ​សម្បើម​

អូន​ជា​អ្នក​ដែល​ផ្តល់​ដង្ហើម​

ផ្កា​ក្រៀម​ត្រូវ​សើម​ក៏​រស់​វិញ​។

បង​ចង់​ជាប់​ក្នុង​ពេល​វេលា​

ពួក​យើង​ស្និទ្ធ​គ្នា​មិន​ដក​ចេញ​

តែ​ពេល​សុខ​សាន្ត​មិន​ថេរ​ពេញ​

ពេល​ទុក្ខ​ទោម្នេញក៏​ជំនួស​។

សុខៗ​អូន​ចាក​ចេញ​ពី​បង​

ទៅ​ហើយ​ស្នេហ​ស្នង​ចង់​ឱយ​រស់​

ម្នាក់​ឯងក៏​​ដោយ​ត្រូវ​ចាំ​ទោះ​

គ្មាន​អូន​នៅ​គោះ​ទ្វារ​ហៅ​បង​។

អូន​ទៅ​បាត់​ហើយ​តែ​អូន​នៅ​

ក្នុង​ក្រអៅ​ជ្រៅ​នៃ​ចិត្ត​ចង​

ទឹក​ភ្នែក​បង​ហូរ​ហៅ​នួន​ល្អង​

ឯណា​ស្នេហ​ស្នង​ក្បែរ​លុះ​ក្ស័យ​?។

ចង់​ទៅ​តាម​អូន​យក​បង​ទៅ​

អូន​ឃាត់​ឱយ​នៅ​កុំ​​ព្រោះ​ថ្លៃ​

បំផ្លាញ​ជីវិត​ដែលចរណៃ​

ចង់​ឱយ​​បង​ច្នៃ​រស់​គ្មាន​ស្រី​។

ព្រោះ​បង​សោយ​សោក​យូរល្មម​​ហើយ​

ក្តី​សុខ​ត្រាណ​ត្រើយ​ជូន​ចង​ដៃ​

ឱយ​ដូច​មាន​អូន​ត​និស្ស័យ​

កាន់​ដៃ​​លុះ​ក្ស័យតាម​សន្យា​៕៚​

​ដោយ តៃ សុវណ្ណារុណ

អាទិត្យ, ១៤:១៩-១៥:១៨, ៣០/១១/២០១៤


Snow Queen Lovers Lost

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s