បក​ក្រោយ​ (Sakura Version)

ទំព័រ​ដួង​ចិត្ត​កវី​

ពេល​ចួប​គ្នា​ ម្តង​ៗ​ សែន​ឃ្នើស​ចិត្ត​

ឃើញ​វរ​មិត្រ​ ដើរ​ចេញ​ ធ្វើ​មិន​ស្គាល់​

ហាក់​ស្អប់​ខ្លាំង​ មិន​ចង់​ ឱយ​ភ្នែក​ពាល់​

សែន​ទាស់​ទាល់​ ចិត្ត​ណាស់​ តើ​មែន​ទេ​។

បើ​ប្រុស​នេះ​ ពិត​អូន​ មិន​ដែល​ស្គាល់​

ត្រឹម​ចួប​ផ្ទាល់​ គ្មាន​អ្វី​ ឱយ​ចិត្ត​រេ​

ម្តេច​​ព្យាយាម​ គេច​វេះ​ ពី​រូប​គេ​

ឬ​មាស​មេ​ លាក់​អ្វី​ នៅ​ក្នុង​ចិត្ត​។

ខ្លាច​គេ​ឃើញ​ ភ្នែក​អូន​ អូន​ឱន​មុខ​

ឬ​ភ្នែក​ទុក​ លាក់​អ្វី​ ជា​ការ​ពិត​

ខ្លាច​គេ​ដឹង​ អាច​យល់​ ដល់​គំនិត​

គឺ​វរ​មិត្រ​ នៅ​តែ​ ស្រឡាញ់​គេ​។

បើ​គេ​នៅ​ ស្រឡាញ់​ មាស​វរ​លក្ខណ៍​

ទោះ​ប្រឹង​លាក់​ ក៏​គេ​ ខំ​រិះ​រេ​

តាម​ស្នេហ​អូន​ ស្រឡាញ់​ មិន​វៀច​វេរ​

ទោះ​មាស​មេ​ ប្រាប់​ថា​ មិន​ស្នេហា​។

ទោះ​មាសមេ​ ដើរ​ចេញ​ ច្រើន​ដង​ណាស់​

ក៏​ពេល​ខ្លះ​ នៅ​តែ​ ងាក​ភក្ត្រា​

ងាក​ធ្វើ​អ្វី​ បើ​ជ្រល់​ ដាច់​ចិន្តា​

បើ​ជីវា​ ងាក​ក្រោយ​ មិន​បក​ក្រោយ​។

អូន​ដឹង​ទេ​ រាល់​ពេល​​ គេ​ចួប​អូន​

ក្នុង​បេះ​ដូង​ គេ​សែន​ ឈឺ​ឥត​ស្បើយ​

ក៏​នៅ​តែ​ ចង់​ចួប​ មាស​ត្រាណ​ត្រើយ​

ឈឺ​ក៏​ដោយ​ ស៊ូ​ទ្រាំ​ ព្រោះ​ស្រឡាញ់​។

បេះ​ដូង​លោត​ បញ្ជា ​ស្ទើរ​មិន​បាន​

ឈឺ​ក្នុង​ប្រាណ​ ព្រោះ​ព្រួញ​ អូន​អ្នក​បាញ់​

អូន​ងាក​ក្រោយ​ ឱយ​គេ​ មិន​ចុះ​ចាញ់​

តែ​អូន​ផ្ចាញ់​ គេ​ដោយ​ មិន​បក​ក្រោយ​៕

S. TAY, Sun,23:32-24:24, 19/08/2012

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s