អ្នក​លក់​លាស​​ហាល​

ទំព័រ​ដួង​ចិត្ត​កវី​

Saller

កណ្តាល​ថ្ងៃ​ក្តៅ​ហាល​លាស​លក់​

អ្នក​លក់​ក៏​ភ្លក់​រស​ថ្ងៃ​ក្តៅ​

ហាល​ទាំង​អស់​គ្នា​មុខ​ឡើង​ខ្មៅ​

នៅ​តែ​សោក​សៅ​ទោះ​ត្រជាក់​។

គ្មាន​ថ្ងៃ​ក្តៅ​ខ្លួន​មិន​ក្តៅ​មែន​

តែ​ក្រពះ​សែន​ក្តៅ​ជាង​​ភក្ត្រ​

លក់​មិន​ដាច់​លាស​ជីវ​ភាព​ធ្លាក់​

ក្តៅ​ត្រជាក់​លាក់​រឿង​ខុស​គ្នា​។

រី​លាសហាល​​វិញ​មិន​ដូច​ម្ចាស់​

ក្តៅ​ត្រជាក់​ផ្លាស់​ក៏​មិន​ជា​

មិន​ក្តៅ​នឹង​ថ្ងៃ​ក៏​គ្រាំ​គ្រា​

ដោយ​ម្ទេស​ហិល​ផ្សា​គង់​តែ​ស្លាប់​។

មេឃ​ត្រជាក់ទោះ​ខ្លួន​បាន​សុខ

តែ​បង្កើត​ទុក្ខ​​មេឃ​ស្រ​​អាប់

អ្នក​លក់​​មិន​រីកមុខ​ស្អុះ​ស្អាប់​

សឹង​​ក្តៅ​ចុក​ចាប់​ជាង​លាស​​ហាល​៕៚​​

​​ដោយ តៃ សុវណ្ណារុណ

សុក្រ, ២៣:០៦២៣:២៧, ០៧/០២/២០១៤

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s