បណ្តាសា​ដី​ (The Revenge of The Earth)

ទំព័រ​ដួង​ចិត្ត​កវី​

7310a3e5772bdf761d110723d9a5a29c

៙ក្រោយ​អភិវឌ្ឃន៍​បាន​ចំរើន​

លើ​ដី​កើត​កើន​ទីក្រុង​ពេញ​

សឹង​មិន​សល់​ដី​ថ្លៃ​ដ៏​ដេញ​

ហក់​ឡើង​ចំណេញកប់​ពពក​។

ឱយ​តែ​ទី​ណា​អភិវឌ្ឃន៍

គេ​ត្រៀម​លិត​មាត់​ដៃ​ចាប់​យក​​

លុយ​ដី​ឡើង​ថ្លៃ​មិន​បាច់​រក​

ស៊ូ​ប្តូរ​ជំរក​ទៅ​ទី​ផ្សេង​។

ដល់​ឱយ​តម្លៃ​ដី​ខ្លាំង​ពេក​

ក៏​ឈ្លោះ​ជជែក​បែក​សម្លេង​

ពី​ព្រោះ​តែ​ដី​សឹង​វង្វេង​

កាប់​ចាក់​គ្នា​ឯង​យក​ងាប់​រស់​។

តាម​ពិត​មិន​មែន​ដីនោះ​​ទេ

ដែល​គេ​រិះ​រេ​ប្រឹង​ឈ្លោះ​ព្រោះ​

គឺ​លុយ​ទេ​ដែល​នៅ​ក្រោម​ឈ្មោះ​

ដី​ដ៏​ពិរោះ​ល្អ​តែ​នាម​​។

​បើ​ដី​ពិត​មាន​តម្លៃ​ពិត​

ម្តេច​គេ​បិត​ជិត​ឱយ​នៅ​ស្ងៀម​

អភិវឌ្ឃ​ចាក់​ផ្លូវ​កៅស៊ូ​ភ្លាម

មិន​បាន​ព្យា​យាម​ទុក​ដង្ហើម​។

ទី​ឃ្លា​មុខ​ផ្ទះ​ដាក់​ឥដ្ឋ​ពេញ​

មិន​ចង់​ឱយ​ចេញ​ដី​មាន​សើម​

ប្រកប​មេ​រោគកខ្វក់​ឆ្អើម​

​​ក្មេង​លេង​ចាប់​ផ្តើម​វាយមិន​លែង​។

​​ក្រោយ​គ្មានដី​លេង​ក៏​ឈឺ​ច្រើន​

អាយុ​ចំរើន​មិន​បាន​វែង​​

នៅ​តែ​ត្រូវ​ការ​ដី​ដូច​ក្មេង​

ព្រោះ​ដី​រមែង​ជា​ម្ចាស់​មនុស្ស​។

ធម្មជាតិ​ដីមិន​មាន​រើស​អើង​​​

មនុស្សា​បាន​ថ្កើង​ក៏​ក្បដ​ទ្រុស​

ទាស់​គ្នា​ត្បិត​ដី​ប្តឹង​ដល់ផ្ទុះ​

រហូត​ដល់​លុះ​អន្តរ​ជាតិ​។

ឈ្លោះ​ដណ្តើម​ដី​មនុស្ស​និង​មនុស្ស​

សង្គ្រាម​ត​ផ្ទុះ​ជាតិ​និង​ជាតិ​

ព្រោះ​តែ​​ដីដែល​មនុស្សឆ្ងាយ​​ឃ្លាត​

​ដណ្តើម​ពន្លាត​ដែន​កម្ម​សិទ្ធិ​។

ទោះ​មនុស្ស​បាន​ឈ្មោះ​​ជា​ម្ចាស់​មែន​

ដី​ក៏​ដូច​លែង​ខ្វល់​អាណិត​

ដាក់​បណ្តាសា​ឱយ​ជីវិត​

មនុស្ស​រស់​ដាម​ដិត​ដោយ​វិវាទ​​។

មិន​អាច​បាន​សុខ​ព្រោះ​រឿង​ដី​

ច្បាំង​គ្នារីង​​រៃ​មិន​រវាត​

បាន​ដី​ហើយ​ក៏​មិន​សុខ​ទៀត​

ព្រោះ​ពី​ធម្មជាតិ​ដី​ម្ចាស់​មនុស្ស​៕៙…

ដោយ តៃ សុវណ្ណារុណ

ចន្ទ្រ, ២៣:២២២៣:៥៥, ២៨/០៨/២០១៤

Ruussia

​​

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s