ដៃ​ស្តាំ​ជើង​ឆ្វេង​ (Ambisinister)

da-vinci-hands-940x493

 

រស់​និយម​​ឆ្វេង                   ចាប់​កាន់​ទាត់​លេង​

ឬ​កាន់​អ្វី​ញ៉ាំ​             មិន​ដែល​ប្រើ​ឡើយ​

ជើង​ស្តាំ​ដៃ​ស្តាំ                   ពី​ធម្មជាតិ​ចាំ​

ប្រើ​តែ​ដៃ​ឆ្វេង​។

លុះ​ពេល​ចូល​តុ​                 បោល​ទៅ​ត្រុកៗ

កាន់​​ស្លាប​ព្រា​លេង​             ក៏មិន​​ប្រើ​​ស្តាំ​​

គេវាយ​ឱយ​លែង               ដៃ​ឆ្វេង​ទើស​ទែង​

​ទាស់​ដៃ​​ស្តាំ​គេ​។

គេ​ច្រើន​យើង​តិច​               ត្រូវ​រៀន​ជានិច្ច​

ស្រប​តាម​រិះ​រេ​                   គេ​ស្តាំ​យើង​ស្តាំ​

កុំ​ឱយ​គេ​ជេរ​            ពេល​គេ​សរសេរ​

មើល​ដៃ​គេ​ផង​។

ដៃ​ស្តាំ​ខួរ​ឆ្វេង​           មុខ​ងារ​រមែង​

ច្រើន​ក្រៃ​កន្លង​                   តក្ក​គណិត​

ភាសា​ឆ្លើយ​ឆ្លង​                  វិទ្យាសាស្ត្រ​ផង​

សុទ្ធ​នៅ​​ខាង​ឆ្វេង​។

ដៃ​ឆ្វេង​ល្អ​អ្វី​             គេ​ពេញ​ផែន​ដី​

ឆ្វេង​តិច​ក្រៃ​លែង​               បើ​ល្អ​ជាង​ស្តាំ​

គេ​មិន​ប្រជែង​          ម្ល៉េះ​ឆ្វេង​រមែង​

ច្រើន​គ្រប់​ជំនាន់​​​។

មក​ពីហ្សែន​អន់​​                  ទើប​ឆ្វេង​គេស្កុន​

បត់​ស្តាំ​ឱយ​​ទាន់                 ទំរាំ​ធំ​ឡើង​

ឆ្វេង​ពេញ​គ្រប់​គ្រាន់​           ចង់​​កែ​រួស​ទាន់

ទាន់ដៃ​​នៅ​ក្មេង​។

ឆ្វេង​គេ​ថា​ទើស​                  តែ​អ្នក​អើង​រើស​​

ថា​ទើស​អ្នក​ឆ្វេង​​                 គឺ​អ្នក​ស្តាំ​ទេ​

តែង​តែ​រមែង​            វាយ​ដៃ​ឱយ​លែង​

អ្នក​ខុស​ពី​ខ្លួន​។

ដៃ​វាយ​កែ​បាន​                   តែ​ជើង​នៃ​ប្រាណ​

នៅ​ឆ្វេង​សម​សួន​               គ្មាន​អ្នក​ទាត់​​កែ​

សេរី​មាំ​មួន​              ដៃ​អាច​រុក​កួន​

តែ​ជើង​ខួរ​ផ្សេង​។

ឆ្វេង​ជើងដដែល​                 ខួរ​ក្បាល​មិន​ប្រែ​

ស្តាំ​នៅ​រមែង​​​            ដៃ​ស្តាំ​បត់បែន​

សរសេរ​ខួរ​​ឆ្វេង​                 ស្តាំ​ឆ្វេង​លើក​លែង​​

ប្រើ​បាន​ទាំង​ពីរ​៕៚

ដោយ តៃ សុវណ្ណារុណ

អង្គារ, ២៤:១៧២៤:៥១, ២៤/១២/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s