អ្នក​ណា​​មាន​ថ្មី​ អ្នក​នោះ​ឈ្នះ​

Betrayal Winner

ក្រោយ​អូន​ខឹង​បង​អូន​មាន​គេ​

ធ្វើ​ឱយ​មាស​មេ​ចង់​ផ្គើន​បង​

ទាំង​បង​មិន​ដឹងរឿង​អី​ផង​

ស្រាប់​តែ​ស្នេ​ហ​ស្នង​ចោទ​បង​ខុស​។

បង​សារភាព​ថា​ពុំ​ដឹង​អ្វី​

អូន​មិន​ជឿ​ស្តី​ពោល​បន្ទោស​

អូន​ចាត់ទុក​បង​គឺ​ជា​មនុស្ស​

រំខានឆោម​ស្រស់​ខ្លាំង​ជាង​គេ​។

ធ្លាប់​ទាក់​ទង​គ្នា​​ធម្មតា​សោះ​

ពេល​ខឹង​មាស​ស្រស់​ពោល​ទទេ

សន្និដ្ឋាន​ម្នាក់​​ឯង​មិន​រិះ​រេ​

ស្តាប់​បង​មាស​មេ​ឱយ​បង​ឆ្ងល់​។

ចប់​បែប​នេះ​មិន​ឱយ​អស់​ចិត្ត​

បើ​បាន​ធ្វើ​ពិត​មាន​ហេតុ​ផល​

តែ​ការ​​ប្រកែកមិន​អាច​ផ្តល់​

ព្រោះ​អូន​មិន​សល់​កន្លែង​ទុក​។

អូន​ដាក់​ចិត្ត​ខឹង​ប្រកាន់​ហើយ​

បង​ឆ្លើយ​មិន​ឆ្លើយគ្មាន​អ្វី​សុខ​

អូន​មិន​ចង់​ចួបឬ​​ឃើញ​មុខ

ចាក​ចេញ​ទាំង​រុក​ឆ្កៀល​ស្នេហ​ទៅ​។

ចួប​អូន​បង​តែង​តាម​លួង​លោម​

អូន​មិន​យល់​ព្រម​ស្តី​ទេ​ពៅ​

តែង​​ចៀស​គេច​វេះ​មិន​ទុក​ផ្លូវ​

ផ្សារ​ស្នេហ​ដែល​នៅ​ឱយ​ភ្ជាប់​គ្នា​។

សុខចិត្ត​​បណ្តាច់​​​​ទោះ​អូន​ក៏​

ស្រាក​ចិត្ត​ខឹង​ងរ​ក៏​ធ្វើ​ជា​

ព្រងើយ​ដើរ​ចេញ​គ្មាន​រួញ​រា​

ទោះ​មាស​ពំងា​ដឹង​ចិត្ត​បង​។

ចរចា​បន្តិច​ក៏​មាស​ម៉ុម​

ចង់​យល់ច្រលំ​​នៅ​គុំ​​ចង​

ស៊ូ​មាន​ថ្មី​ប្រាប់​ចង់​ឈ្នះផង

ថែម​ឱយ​​រ៉ាប់​រង​​ទង្វើ​​ស្រី​។

បើ​អូន​ចង់​ឈ្នះ​បង​ឱយ​ពៅ​

ក្រោយ​ឈ្នះ​​ខុស​​​ត្រូវតើ​​បាន​អ្វី?

យើង​ទាំង​ទ្វេ​ហា​សុទ្ធ​រីង​រៃ​

មិន​មែន​មាន​ថ្មី​អាច​ចប់​រឿង​។

តែ​គ្មាន​បញ្ហា​ឱយ​អូន​គិត​

អូន​រក​បាន​ពិត​ធ្វើ​ចិត្ត​សឿង​

ឥលូវ​ស្នេហ​អូន​បាន​គ្រប់​គ្រឿង​

មិន​អាច​រក​រឿង​អូន​ទៀត​ឡើយ​។

ឈ្នះ​ហើយ​បង​ចាញ់​អូន​សប្បាយ​

គ្មាន​គិត​ខ្វល់​ខ្វាយ​ពី​ចម្លើយ​

ស្នេហ​ធ្លាប់​សួរ​បង​បង​តប​ហើយ​

ពេល​នេះ​​ត្រាណ​ត្រើយសួរ​អ្នក​ថ្មី​៕៚​​

ដោយ តៃ សុវណ្ណារុណ

សៅរ, ២៣:១៥-២៣:៤៦, ០៦/១២/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s