អាវ​ភ្លៀង​ជាប់​ស្នេហ​

Lover Rider

៙ដឹក​គ្នា​ដើរ​លេង​ភ្លៀង​តាម​ផ្លូវ​

បង​និង​អូន​​នៅ​កណ្តាល​វាល​

គ្មាន​កន្លែង​ជ្រក​ភ្លៀង​រមៀល​

ទទឹក​ដាល​រាល​គ្មាន​បង្អង់​។

បង​ក៏​ឈប់​ភ្លាម​ទាញ​បើក​កែប​

យក​អាវ​ភ្លៀវ​ហែក​កញ្ចក់​ថង់​

ប្រញាប់​ពាក់​ឱយ​មាស​ផូរ​ផង់​

តែ​អូន​មិន​ចង់​រួច​សួរ​បង​។

ថា​បើ​អូន​ពាក់​បង​ពាក់​អ្វី​

បើ​អាវ​ភ្លៀវ​ថ្មី​តែ​មួយ​ផង​

អាវ​មួយ​ទៀត​ចាស់​ធ្លាប់​ពាក់​ម្តង​

រហែក​ម៉ត់​ហ្មង​ពាក់​ម្តេច​បាន​​។

បង​តប​អូន​វិញ​ថា​មិន​អី​

ឱយ​តែ​ពិសី​បាន​ស្រួល​ប្រាណ​

សុខ​ភាព​បង​មាំ​មិន​ដែល​ខាន

ឃើញ​អូន​សុខ​សាន្ត​បង​សុខ​ហើយ​។

អូន​ថា​អ្នក​បើក​គឺ​សំខាន់​

ជា​ចង្កូត​ខ្មាន់​អូន​ម្តេច​ឡើយ​

ឱយ​ទទឹក​ភ្លៀង​អូន​មិន​ស្បើយ​

មាស​ស្រស់​ត្រាណ​ត្រើយ​ផ្ញើ​វាសនា​។

ទោះ​ត្រូវ​ភ្លៀង​ឈឺ​ក៏​អស់​ចិត្ត​

ឱយ​តែ​បង​គិត​ពី​ជីវា​

ដឹង​ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ​ណា​

សូម​ប្រុស​រៀម​រ៉ា​ពាក់​អាវ​ចុះ​។

បង​ថា​អូន​ពាក់​មុន​សិន​ទៅ​

ពេល​​បើក​តាម​ផ្លូវ​ស្មាន​មិន​ខុស​

គង់​មាន​អាវ​ភ្លៀង​លក់​ករ​កុះ

ចាំ​ឈប់​ទិញ​ចុះ​អូន​ពាក់​ទៅ​។

ទំរាំ​អូន​ព្រម​ពាក់​អាវ​ភ្លៀង​

អូន​ស្ទើរ​សើមជាង​បង​ទៀត​ពៅ​

បង​ក៏​ដឹក​អូន​រក​តាម​ផ្លូវ​

តែ​គ្មាន​ឡើ​យនៅ​សល់​អាវ​លក់​។

ឈប់​ច្រើន​កន្លែង​គេ​ទិញ​អស់​

បង​​អ្នក​សើម​សោះ​អូន​​អ្នក​ភ្លក់​

បង​ទទឹក​កាយ​សល់​តែ​មួក​

អូន​អ្នក​គ្មាន​មួក​ទទឹក​ចិត្ត​។

មុខ​អូន​ស្រពោន​​បារម្ភ​​បង​

បង​ញញឹម​សង​ថាកុំ​គិត​​

ឈឺ​ក៏​មិន​អី​ព្រោះ​វរមិត្រ​

ដូច​ដែល​ពាក្យ​ពិត​អូន​ទើប​ស្តី។

អូន​​សម្លក់ហើយ​ហែក​អាវ​ចោល​

បង​ក៏​ឆោ​ឡោ​ឃាត់​មាស​មៃ​

​ជាប់​បើក​មិន​អាច​ទាន់​ពិសី​

ទំរាំ​ឈប់​ស្រី​ហែក​ដាច់​ខ្ទេច​​។

បើ​​ស៊ូ​ទទឹក​សើម​តែ​ម្នាក់​

អ៊ីចឹង​ពីរ​នាក់​មិន​​អាច​ភ្លេច​

សុខ​ម្នាក់​ឯង​គ្មាន​ន័យ​ជា​និច្ច​

បើ​ឈឺ​ដូច​ម្តេច​ទាំង​អស់​គ្នា​។

អូន​ធ្វើ​នេះ​ឱយ​បង​រំភើប​

បង​ឱប​អូន​ថើប​ថ្ងាស់​ពំងា​

ទទឹក​ទទឹក​ទាំង​អស់​គ្នា

ព្រោះ​ចិត្ត​យើង​​ជា​អាវ​ភ្លៀង​ហើយ​។

យើង​​ធ្វើដំណើរ​ទាំង​សើម​ជោគ​

អូន​ឱប​ក្បាល​ឈ្ងោក​មិន​ងើប​ឡើយ​

លើ​ស្មា​ដែល​សើម​ប្រុស​ត្រាណ​ត្រើយ​

អូន​ផ្អែក​លើ​ហើយ​មិន​ដក​ចេញ​។

ដល់​ផ្ទះ​ហើយ​អូន​ថើប​លា​បង

ត្រឹម​ទ្វារ​នួន​ល្អងងាក​មក​វិញ​

រត់​មក​ឱប​បង​ស្នេហ​ពោរ​ពេញ​

សើម​មិន​ទោ​ម្នេញ​ពេញ​ដោ​យ​ស្នេហ​។

ពេល​បង​ដល់​ផ្ទះ​បង​មិន​ចូល​

នៅ​ឈរ​ប្រមូល​មិន​មែន​តែ​

គ្រាប់​ភ្លៀង​ថ្ងៃ​នេះ​ចាំ​ឆ្នាំ​ខែ​

នៅ​​លួច​ទុក​ថែ​អាវ​ភ្លៀងស្រី​​៕៚​

​ដោយ តៃ សុវណ្ណារុណ​

ចន្ទ្រ, ១៩:៤០-២០:៤១, ០១/១២/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s