កាន់​ដៃ​

Hold Your Hand

ស្នេហ​យើង​កាល​ផ្តើម​ផ្តើម​ពី​ពាក្យ​

បង​ពោល​ចូល​គៀក​ស្រស់​ពិសី​

ស្តី​អូស​ក្រលា​ឱយ​មាស​មៃ​

ដឹង​ថា​មាន​អ្វី​លាក់​ក្នុង​ចិត្ត​។

អូន​ក៏​តប​ទាំងដឹង​បង​ញ៉ែ​

ក៏​ស្តី​តាប៉ែ​ដូច​ជា​មិត្រ​

មិន​ដឹង​បេះដូងបើកឬ​​បិត?​

បាន​ត្រឹម​តែ​គិត​ពី​ជីវា​​។

​​​លូក​កាន់​ដៃ​អូន​អូន​រលាស់​

ញញឹម​អៀនផ្ញាស់​ពងស្នេហា​

សំបក​បេះដូង​ប្រេះ​ហើយ​ណា​

សង្ឃឹម​​រក្សាស្នេហ​លុះ​ធំ​។

លូក​កាន់​ម្តង​ទៀត​មិន​ឱយ​លែង​

ទោះ​ហាក់​ទើស​ទែង​ក៏​សម​រម្យ​

កាន់​ដៃ​ក្រែង​អាច​យក​ចិត្ត​ម៉ុម​

ជូន​រាល់​អារម្ម​តាម​ហត្ថា​។

ម្រាម​ដៃ​បាតដៃ​​រលោង​ទន់​

ដូច​ចិត្ត​ទន់​ភ្លន់​មាស​ជីវា​

បង​សុំ​ថ្នម​អូន​ដូច​កិរិយា​

កាន់​ដៃ​កនិដ្ឋា​លុះ​ក្ស័យ​បង​។

សង្ឃឹម​អូន​យល់​ថា​ដៃ​នេះ​

កាន់​មិន​របេះ​ទោះ​នួន​ល្អង​

រលាស់វា​​ចេញ​ប៉ុន្មាន​ដង​

ក៏​បង​រត់​ចង​ឱយ​ជាប់​វិញ​។

ទោះ​បែក​ញើស​ដៃ​សើម​តែ​ស្អិត​

ដូច​បេះដូង​បិត​ផ្ជិត​បំពេញ​

កាន់​ដៃ​អូន​ហើយ​អូន​កុំ​ដេញ​

កុំចាក​ចោលចេញ​ចាំ​ហត្ថា។

បើ​ថ្ងៃ​ណា​មួយ​វា​របូត​

បង​នឹង​រូត​ស្រូត​តាម​ជីវា​

ចាប់​ដៃ​អូន​ក្នុងនាម​​សង្សារ​

ឱយ​តែត្រូវ​ការ​បង​មិន​លែង​។

តែ​បើ​អូន​ចង់​បាន​ដៃថ្មី​

ច្បាស់​ថា​គ្មាន​អ្វី​​នៅ​រមែង​

ក្នុង​ចំណង​ដៃ​ដ៏​ទាស់​ទែង​

បង​មិន​ប្រជែង​ជូន​ហត្ថា​។

​​​កាន់​ដៃ​អូន​ហើយ​កាន់​រហូត

ក្នុង​​បេះដូងច្កូត​ទុក​រក្សា​

ទោះ​កាត់​ឱយ​គេ​តែចិន្តា​

នៅ​កាន់​ស្នេហា​ទោះ​បាត់​ដៃ​៕៚​​

ដោយ តៃ សុវណ្ណារុណ

អង្គារ, ២៣:១៦-២៣:៥៥, ១១/១១/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s