ចោទ​បង​ជា​ឃាតករ​ ទោះ​អូន​សម្លាប់​ខ្លួន​ឯង​

 __First_Love___by_nayou

៙បង​ជា​ឃាតករ​តើ​មែន​ទេ​?

ទើប​អូន​សរសេរ​បន្ទោស​បង​

បង​មិន​ចង់​ឱយ​អូន​ស្លាប់​ផង​

ហេតុ​អ្វី​នួន​ល្អង​ចោទ​អ្នក​ស្នេហ​?។

បង​មាន​តែ​ចង់​ឱយ​អូន​សុខ​

ហោច​ណាស់​ពេល​ទុក្ខ​បង​សូម​ក្បែរ​

កាន់​ដៃអូន​ឱយ​ប្រលាក់​ដែរ​

ទោះ​អូន​ពូកែ​ធ្វើ​មិន​ចង់​។

ឥលូវ​អូន​ជ្រើស​សម្លាប់​ខ្លួន​

មនុស្សធ្លាប់​ជា​ស្ងួន​ក្លាយ​សូន្យ​បង់​

អូន​ជា​មនុស្ស​ផ្សេង​ដ៏​ផូរ​ផង់

ទាស់​ត្រង់​បោះ​បង់​លែង​ស្គាល់​បង​។

មនុស្ស​ថ្មី​ទៅ​ហើយ​ស្នេហ​ក៏​ថ្មី​

មនុស្ស​ប្រុស​ដទៃ​ក៏​ថ្មី​ផង​

មនុស្ស​ប្រុស​សល់​ពី​ស្នេហ​ចាស់​សង​

​អ្នកឱយ​ស្នេហ​ស្នង​សម្លាប់​ខ្លួន​។

បង​ចង់​ចួប​គេ​ក្នុង​ខ្លួន​ស្រី​

មិន​ចួបមនុស្ស​​ថ្មី​​ក្នុង​ខ្លួន​ស្ងួន​

ព្រោះ​គេ​មិន​មែន​ជា​នឹម​នួន​

ដែល​ធ្លាប់​គុំ​គួន​តាម​វាយ​បង​។

​បង​នៅ​នឹក​ស្មាន​គេ​ជា​អូន​

ក៏​ពោល​ដូច​កូន​ក្មេង​ឆ្លើយ​ឆ្លង

តែ​ចម្លើយ​អវិជ្ជមាន​​​សង​

ទើប​ដឹង​នួន​ល្អង​កូន​ក្មេង​ស្លាប់​។

តែ​បង​ជឿ​ថា​គេ​រស់​ខ្លះ​

ក្នុង​ខ្លួន​ចំណាស់​ដែល​មិន​ស្តាប់​

ពាក្យ​ពី​មាត់​មនុស្ស​ប្រុស​ដែល​សម្លាប់​

កូន​ក្មេង​ឈឺ​ចាប់​ស្លាប់​រហូត​៕៚

​តៃ សុវណ្ណារុណ

សុក្រ, ១៦:៥៧១៧:១១, ៣១/១០/២០១៤

1 thoughts on “ចោទ​បង​ជា​ឃាតករ​ ទោះ​អូន​សម្លាប់​ខ្លួន​ឯង​

បញ្ចេញមតិ