នៅ​តែ​ចាំ​ នៅ​តែ​ស្រឡាញ់​

Sentimental_idiot_by_never3

៙មិន​ដឹងថា​​អូន​ ភ្លេច​បង​ហើយ​

ឬ​ចាំ​នៅ​ឡើយ​ មិន​ប្រាប់​បង​?

មិន​ផ្ញើ​សារ​តាម​ បេះដូង​ម្តង​

ឬ​មិន​ចង់ប៉ង​ ឱយ​បង​ដឹង​។

សំរាប់​បង​ចាំ​ ហើយ​នៅ​នឹក​

នៅ​តែ​ដួស​ផឹក​ ស្នេហ​គ្មាន​ឆ្អឹង​

មនុស្ស​ទៅ​បាត់​តែ​ ស្នាម​នៅ​នឹង​

មិន​ហ៊ាន​គិត​ខឹង​ មាន​តែ​ស្នេហ​។

អូន​ប្រហែល​នៅ​ ខឹង​បង​ទេ​?

តែ​ក៏​មាស​មេ​ នៅ​ស្នេហ​​ដែរ​

នៅ​ចាំ​មិន​ភ្លេច​ ទោះ​គេ​​​ក្បែរ​

ក៏​បង​នៅ​តែ​ ប៉ង​ជួស​គេ​។

មិន​ព្យាយាម​ភ្លេច​ ថែម​​នៅ​នឹក​

មិន​ថា​ពេល​ព្រឹក​ ថ្ងៃ​យប់​ទេ​

​ពេល​នឹក​អូនបង​​ លែង​សរសេរ​

​ទើប​​ស្រស់​មាស​មេ​ នៅ​ដឹង​ដល់​។

បើ​អូន​អាន​ចំ​ សំណាង​បង​

មិន​ចំ​ក៏ប៉ង​ ឱយ​តែ​ផល​

អាច​ឱយ​អូន​អាន​ ពេល​នឹក​សល់​

ពី​គេ​ក៏​កល់​ ក្តី​នឹក​នឹង។

មិន​នឹក​ខ្លាំង​ស្មើ​ គេ​ក៏ដោយ​

ក៏​ផ្សង​សូម​ឱយ​ ថេរ​ប៉ុណ្ណឹង​

ល្មម​សម​ស្នេហា​ យើង​សុទ្ធ​ដឹង​

ថា​មិន​មែន​ខឹង​ អាច​ភ្លេច​បាន​៕៚

ដោយ តៃ សុវណ្ណារុណ

សៅរ,១៨:៣៣-១៨:៤៨, ២៥/១០/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s