​សៀវភៅ​ស្នេហា​

book_of_love_by_osamaalatroush-d4uzkzl

គំរបសៀវ​ភៅនៃ​ស្នេហា​

ឃើញ​ទាក់​នេត្រា​ចង់​បើក​អាន​

ទោះ​មិន​ទាន់ដឹង​​ខ្លឹម​ប៉ុន្មាន​

មិន​ជ្រាប​ទើប​បាន​ចង់​មើល​សាក​។

​​​ក្នុង​ចិត្ត​រំពឹង​ល្អ​ទៅ​ហើយ​

ទោះ​ផ្សេង​ម្តេច​ឡើយ​ក៏​មិន​ផ្អាក​

ផ្ទាត់​ទំព័រ​មិន​ខ្លាច​លំបាក​

ឱយ​តែ​បាន​ស្រាក​ចំណង់​អាន​។

ឮ​គេ​និយាយ​ឃើញ​គេ​មាន​

ខួរ​ក្បាល​ក៏​ឃ្លាន​ជាង​ខ្លួន​ប្រាណ​

ប្រតិកម្ម​ដូច​លើស​ការ​កំសាន្ត​

ចំណាយ​ប៉ុន្មាន​ក៏​មិន​ខ្វល់​។

លុះ​នៅ​លើ​ដៃ​យក​មក​ឱប​

ដូច​ក្លិន​ក្រសោប​ស្គាល់​រស​ដល់​

ទាំង​មិន​ទាន់​បើក​ឱយ​បាត់​ឆ្ងល់​

នៅ​រឹង​នឹង​ថ្កល់​នឹង​ក្រប​មុខ​។

អស់​ចិត្ត​ហើយ​ទើប​ដាច់​ចិត្ត​បើក​

ទំព័រ​ក៏​អើត​មក​បញ្ចុក​

ចំណី​អារម្ម​ឱយ​ស្រួល​​សុខ

ពី​ស្ងៀម​សំកុក​មក​ក្អាក​ក្អាយ​។

សាច់​រឿង​ក៏​ប្រែ​ក្លាយ​ជា​ដៃ​

ចាប់​ឱយ​ស្រមៃឃើញ​វែង​ឆ្ងាយ​

​ចូលក្នុង​សៀវ​ភៅ​ទាំងរាង​​កាយ​

ដូច​បាន​ប្រែ​ក្លាយ​ជា​តួ​ឯក​។

ក្នុង​សាច់​រឿងតួ​កំពុង​​រក​

តួ​ស្រី​ពន្លក​ដែល​ចម្លែក​

ល្អ​សំរាប់​ខ្លួន​ឯង​ដោយ​ឡែក​

សង្ឃឹម​អាច​ចែក​ស្នេហឱយ​​គ្នា​។

មិន​លំបាក​រក​លំបាក​ស្គាល់​

​គេ​ក៏​ផ្ទៀង​ផ្ទាល់​ចង់​ទាម​ទារ​

រក​មនុស្ស​ម្នាក់​អាច​ស្មគ្រ​បូជា​

រយៈ​វេលា​រួមត្រកាល​។

ទី​បំផុតបើក​​ច្រើន​ក្បាល​ត​

ក្នុង​មួយ​ក្បាល​ក៏​មាន​មួយ​ក្បាល​

សៀវភៅ​ស្នេហ​ច្រើន​ពេញ​ពាស​សាល​

មិន​ដឹង​អង្កាល​ប៉ះ​អ្នក​ត្រូវ​។

ដេញ​រកស្នេហ​ក្នុង​​​សៀវ​ភៅ​ស្នេហ​

សុខ​ទុក្ខ​ហូរ​ហែ​តាម​រាង​រៅ​

នៃ​សាច់​រឿង​ស្នេហ​ដែល​ហួស​ទៅ​

មាន​រាក់​មានជ្រៅ​មិន​ងាយ​យល់៕៚

ចន្ទ្រ, ២៣:៣២២៤:១៥, ១៣/១០/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s