បើមិនស្រឡាញ់បង បងអាចធ្វើឱយអូនស្រឡាញ់

1043320-256-k134397

កុំពោលថាមិនស្រឡាញ់ងាយ
ព្រោះមិនអាចទាយបើជីវា
ថ្ងៃណាមួយអូនព្រមស្នេហា
ក្រែងកែវាចាវិញមិនបាន។
ម្តេចក៏អូនច្បាស់ទាំងទើបផ្តើម
សាកតែមួយដើមញ៉ាមមិនខាន
បើស្ងួនមិនជឿអាចផ្ញើប្រាណ
ខុសមាសកល្យាណអាចដកសិទ្ធិ។
អូនអឿបងក៏លេងមួយក្តារ
ចាញ់មិនឱយឆាណាវរមិត្រ
ប្រយត្នចាញ់អស់ទាំងដួងចិត្ត
ហើយថាបងពិតលេងខូចស្រី។
បងជាសង្សារអូនកុំខ្លាច
បើមានបិសាចប៉ងបំភ័យ
ទេពបុត្រសេះសសួគ៌ាល័យ
ការពារពិសីម្ភៃបួនម៉ោង។
តែប្រហែលអូនមិនព្រមទេ
ព្រោះខ្លាចម៉ែជេរមិនហ៊ានតោង
និយាយទូរសព្ទយូរកប់ក្តោង
យប់ហើយយកម៉ោងគេងនិយាយ។
មិនស្នេហតែតេញ៉ែគ្នាញឹក
ដឹកគ្នាល្ងាចព្រឹកគេស្មានទាយ
ថាសង្សារគ្នាសមទ្រង់ទ្រាយ
សន្និដ្ឋានងាយៗខុសស្រលះ។
តាមពិតយើងទើបសាកល្បងសោះ
អូននៅមិនអស់ខ្លាចមិនច្បាស់
ទាំងព្រមស្នេហហើយនៅតែផ្តាស់
ក្មេងតែធ្វើចាស់ខាងស្នេហា។
ស្រីៗគឺតែអញ្ចឹងឯង
ស្នេហកាយសម្តែងមិនវាចា
ត្រឹមត្រូវគ្រប់ពេលតែចិន្តា
គិតជាងអ្នកថាស្នេហមុនទៀត៕៚
សៅរ, ២២:៥០-២៣:២៩, ០៤/១០/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s