ចាំ​ទោះ​មិន​បាន​ណាត់​

Waiting

 

៙ដើរ​ទៅ​អង្គុយ​តុ​ដដែល​

ដែល​យើង​តែង​តែង​ក្បែរ​ចរចា​

ទល់​មុខ​គ្នា​ស្តី​ប្រើ​​​នេត្រា​

នៅ​ចាំ​ច្បាស់​ថា​អូន​ញញឹម​។

ឮ​ទាំង​សម្លេង​ស្រួយស្រែស​​ផ្អែម​

អាហារ​បង្អែម​ពុំ​អាច​ផ្ទឹម

ចាំ​ក្រេប​រស​ឆ្ងាញ់អូន​ចិញ្ចឹម​

ឱយ​​ក្តី​សង្ឃឹម​ដល់​ស្នេហា​។

ស្លាប​ព្រា​ប្រើ​​ដួសដាក់​​ចាន​បង​

ដូច​ស្នេហ​នួន​ល្អង​ជូន​រាម​រ៉ា​

ញ៉ាំ​អស់​អូន​ថែម​ឱយ​ច្រើន​សា​

មិន​ហល់​ជីវា​មិន​បង្អង់​។

សប្បាយ​ចិត្ត​ណាស់​ស្តី​ម្នាក់​ឯង​

សើច​ឥត​ចំបែង​មក​ត្រង់ៗ​

ធ្វើ​ដូចនៅ​​មាន​អូន​ជួយ​ស្រង់​

របស់​ឆ្ងាញ់​​បង់ដាក់​ចាន​បង​។

ស្មា​ដែល​អូន​វាយ​និង​អូន​​កើយ​

នៅ​ឈឺ​នៅ​ឡើយ​ម្តេច​ស្នេហ​ស្នង​

​នៅ​វាយបន្ត​​ដូច​រាល់​ដង

​​ចិត្ត​ឈឺ​កន្លង​ពេល​សាច់​លែង​។

ញ៉ាំ​មិន​ចូល​នឹក​អូន​បញ្ចុក​

ក៏​ដាក់​ចូល​ប្លុក​ដូច​មែន​ទែន​

សណ្តុំ​ខ្លួន​ឯង​ភ្ញាក់​ទាំង​គេង​

ទឹក​ភ្នែក​រមែង​ហូរ​ពេល​លេប​។

ឆ្អែត​តែ​ស្នេហ​ហេវនៅ​តែ​​ឃ្លាន

ទឹក​ភ្នែក​ដែល​មាន​ស្រក់​ក៏​ក្រេប​

បេះដូង​នៅ​ក្នុង​ទួញ​យំ​ពេប

ក៏​នៅ​ប្រឹង​លេប​ទាំង​បង្ខំ​។

ច្រោកៗ​ចូល​ចាន​លិច​អាហារ​

មិន​ដឹង​ពេល​ណា​មាន​មាស​ម៉ុម​

នៅ​ទល់​មុខបង​ផ្ជិត​អារម្ម​

​គម្លាត​ក្រៀម​ក្រំ​រវាង​គ្នា​។

កន្លែងដែល​​យើងឧស្សាហ​មក​

​ចាំគ្នា​ចួប​រក​មានទាំង​​លា​

​គេ​សួររក​ស្រី​​ធ្លាប់​និត្យ​នា​

​ម្តេច​គ្មាន​​​ពំងា​មក​ជា​មួយ​។

បង​ក៏​ចង់​សួរ​រក​​ដូច​គ្នា​

ចាំអូន​​យូរយារ​​ចិត្ត​ស្ពឹក​រួយ​

កន្លែង​យើង​មក​មាន​តែ​មួយ​

ស្នេហ​យើង​អាច​ជួយ​នាំ​អូន​ទេ​។

អាហារ​ហៅ​មក​ត្រជាក់​អស់​

រស​ជាតិ​ក៏​ខ្សោះ​រហែក​ថ្នេរ​

បេះដូង​ដែល​ដាច់​ចាំ​អូន​ដេរ​

ណាត់​មិន​សរសេរ​តែ​នៅ​​ចាំ​។

ថ្ងៃ​ទី​មួយ​ហើយ​តុ​មួយ​នេះ​

គ្មាន​ស្រី​ពិសេស​ខុស​ចំនាំ​

​​​បង​ចាំ​មិន​ណាត់​ព្រោះ​​គ្មាន​ថ្នាំ​

ឈឺ​​លាប់​ស៊ាំ​សាំ​ជាង​ស្នេហា​៕៚

​​​ដោយ តៃ សុវណ្ណារុណ

អង្គារ, ២៣:៣៩២៤:២២, ០១/១០/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s