បើ​មិន​ស្រឡាញ់​ តាម​ញ៉ែ​អូន​ធ្វើ​អី​

1003172_10151525024451587_954780857_n

 

៙តាម​អូន​ហើយ​អូន​ឱយ​បងតាម​

អូន​មិន​គិត​ហាម​ចិត្តខ្លួន​ឯង​

គ្រាន់​តែ​អូន​ពោល​ឱយ​សម្តែង​

ចិត្ត​ស្នេហ​ជាក់​ស្តែង​ដែល​បង​មាន​។

តាម​ពិត​អូន​ពោល​ឱយ​តែ​បាន​

ព្រោះ​មាស​កល្យាណ​មិន​មែន​គ្មាន​

ចិត្ត​លើ​បង​ដែរ​ទើប​អូន​ហ៊ាន​

ឱយ​បង​ឆ្លង​ស្ពាន​តាម​នួន​ល្អង​។

អូន​ស្រឡាញ់​តែ​មិន​សូវ​ហ៊ាន​

ព្រោះ​ប្រុស​​ព្រាន​មាន​ច្រើន​កន្លង​

​ស្រឡាញ់​ប្រថុយ​ចង់​សាក​ល្បង​

ក្រែង​បាន​ស្នេហ​ម្តង​មួយ​ជីវិត​។

តាម​អូន​ប្រាកដ​ស្រឡាញ់​អូន​

ព្រម​ស្នេហ​ក៏​ស្ងួន​ប្រឹង​លាក់​បិត​

បេះដូង​ក្លែង​ក្លាយស្នេហ​អាច​ពិត​

ឱយ​តែ​វរមិត្រ​ចេះ​រក្សា​។

​បងអាច​​លលេង​នឹង​ស្នេហ​ស្រី​

ក៏​មាស​​ពិសីចាំ​ត្រូវ​ចាំ​ថា​

អូន​ក៏​អាច​លេង​នឹង​រៀម​រ៉ា​

បង​ចេះ​សាវា​អូន​ចេះ​ក្បដ​។

ដោយ​សារ​បង​ភ្លេច​ចំណុច​នេះ​

ទើប​ធ្វេស​ប្រហែស​ពេល​អូន​បត់​

ស្នេហ​បង​ដាច់​ផ្ងារ​ដួល​កំសត់​

តាម​អូន​ដល់​ហត់​ទើប​ភ្ញាក់​ខ្លួន​។

គិត​តែ​ពី​ស​បញ្ជាក់​ចិត្ត​

ខ្លួន​ឯង​ថា​ពិត​ចំពោះ​ស្ងួន​

គិត​ថា​អូន​ស្មោះ​មិន​បំពួន​

ចិត្ត​ក្បដ​នឹម​នួនសម​តែ​អត់​។

អូន​ភ្លេច​ថា​ប្រុស​ក៏​ចេះ​ស្មោះ​

បង​ភ្លេច​ស្រី​ស្រស់​ក៏​ចេះ​ក្បដ​

អូន​ភ្លេច​ទង្វើ​ច្បាស់​ប្រាកដ​

ជាង​សម្តី​ស្បថ​របស់​បង​។

បង​ភ្លេច​ថា​អូន​មិន​បាន​ស្បថ​

បង​ភ្លេច​មិន​កត់​ពាក្យ​នួន​ល្អង​

មិន​ដែល​ពោល​ស្នេហ​សូម្បី​ម្តង​

ផ្លូវ​ក្រោយ​ស្នេហ​ស្នង​បង​ត្រូវ​ចាញ់​៕

តៃ សុវណ្ណារុណ

ព្រហស្បតិ, ១៦:២៦១៦:៥៨, ១៨/០៩/២០១៤

2 thoughts on “បើ​មិន​ស្រឡាញ់​ តាម​ញ៉ែ​អូន​ធ្វើ​អី​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s