មិន​ស្រឡាញ់​បង​ហើយ​ នៅ​មិន​ឱយ​បង​ស្រឡាញ់​គេ

tumblr_mohw6kw1X01sovijco1_500

អូនពុំ​​ស្នេហ​បង​បង​ល្មម​ដឹង​

ព្រោះ​ស្រស់​ព្រលឹង​ស្តី​ច្រើន​ដង​

ទោះ​ខ្ទប់​មិន​បាន​ធ្លោយ​សា​សង​

ក៏​សូម​ទោស​ផង​ព្រោះ​ស្នេហា​។

អូន​អាណិត​បង​អភព្វ​ស្នេហ​

អូន​ប៉ង​ឱយ​តែ​មាន​សង្សារ​

អូនស្តី​ជា​ច្រើន​លើក​ច្រើន​សា​

ថា​មាន​សង្សារ​ប្រាប់​អូន​ផង​។

​ស្តាប់​មើល​ដូច​អូន​ចង់​ចឹង​មែន​

អន្ទះ​អន្ទែង​សឹង​ជាង​បង​

ទាំង​អូន​ជា​គេ​នោះ​តែ​ម្តង​

ចាំ​បាច់​ស្នេហ​ស្នង​ប៉ង​ចួប​ថ្វី​។

ឱយ​តែ​អូន​ព្រម​បង​បាន​ភ្លាម​

មិត្រ​ស្រី​ដែលឈ្ងៀម​ចិត្ត​បេតី​

សឹង​មិន​អាច​មាន​លើ​ផែន​ដី​

គ្រាន់​តែ​ពិសី​បដិសេធ​ច្រាន​​​។

បើ​អូន​ចង់​ចួប​នារី​នោះ​

អូន​អាច​ទៅ​ឆ្លុះ​កញ្ចក់​បាន​

អូន​នឹង​ឃើញ​គេ​ជា​មិន​ខាន

ទាំង​ក្លិន​ទាំង​ប្រាណ​សុទ្ធ​គួរ​ស្នេហ​។

តែ​អូន​ឃើញ​ហើយ​មិន​ឱយបង​

ទោះ​អង្វរ​សង​ចង​មិន​ប្រែ​

ស្រឡាញ់​ដាក់​ស្នើ​ឱយអូន​​កែ​

ធ្វើ​ម្តេច​ឱយ​តែ​ស្នេហ​នេះ​រស់​។

អូន​ចាប់​ផ្តើម​ថា​បង​ខិល​​ខូច

ថា​ប្រុស​​កំហូច​ដូច​​ពិរោះ​

ថា​មាន​ស្រី​ច្រើន​ឬ​ឱយ​បួស​?

ថា​លេង​សើច​ហួស​លើ​ជីវា​។

ចុះ​ក្រែង​​ចង់​ឱយ​បងឆាប់​មាន​

មិត្រ​ស្រីឬ​គ្មាន? ​បង​ឈឺ​ក្បាល​!

គ្រាន់​តែ​លេង​សារនឹង​កនិដ្ឋា​

អូន​ខ្លាចបង​ថា​ដាក់​ស្រី​ផ្សេង​។

ចុះ​ក្រែង​ចង់​ឱយ​ឆាប់​មាន​ថ្មី​

ម្តេច​ក៏​ពិសីមិន​ឱយ​លេ​ង​

ហាក់​ចង់​ឱប​ទុក​ទាំង​សម្លេង​

ថា​មែន​ដូច​លេង​ឆាប់​មាន​ស្នេហ​។

មិន​​ស្នេហ​បង​តែ​មិន​ឱយ​បង​

ស្នេហ​ស្រី​ផ្សេង​ផង​ដូច​ដដែល​

ឬ​ចង់​ឱយ​បួស​ទើប​អូន​ប្រែ​

ពោល​ពាក្យ​ថា​ស្នេហ​ដាក់​​ព្រះ​សង្ឃ​។

បង​ពិត​មិន​យល់​ចិត្ត​អូន​ឡើយ​​

មិន​ស្នេហ​តែ​ឆ្លើយ​​មិន​តាម​ត្រង់​

ស្រឡាញ់​កុំ​ខ្លាច​បង​លះ​​បង់​

ព្រោះ​ស្នេហ​ដែល​សង់​មិន​ត្រៀម​បែក​។

ត្រៀម​តែ​មូលដ្ឋាន​គ្រឹះ​ស្នេហា​

ប្រេះ​ប្រែ​កាល​ណា​ផ្ជិត​រហែក

មិន​ស្នេហកុំ​ហាម​មិន​ឱយ​ចែក​

ស្នេហ​នេះ​ទៅ​ប៉ែក​ដែល​គ្មាន​អូន​៕៚

សុក្រ, ២៣:០៨-២៣:៣៤, ០៥/០៩/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s