ក្តី​ស្នេហបង​ប្រុស​

5150861072_ffda34e2de_b

អូន​មិន​ស្នេហ​ហើយ​នៅ​ស្នេហ​អូន​

នៅ​តាម​រុក​កួន​មិន​ចេះ​ខ្មាស​

ស្រឡាញ់​របស់​ដែល​មាន​ម្ចាស់​

មិន​ខ្លាច​គេ​ត្មះ​ថា​ជា​ចោរ​។

អូន​ចោទ​បង​ថា​ចោរ​​លួច​ចិត្ត​

ឬ​​ចិត្ត​មាស​មិត្រ​មាន​កូន​សោរ?​

តើ​អូន​ជ្រុះ​​បាត់​ឬ​បោះ​ចោល​

បង​រើស​បាន​ដោល​ដេញ​ថា​លួច​។

ចិត្ត​អូន​របើក​បង​មិន​ដឹង​

ឬប្រុស​ម្នាក់​ហ្នឹង​ជា​អ្នក​ផ្តួច​

ផ្តើម​ឆ្កើស​សោរ​ទ្វារ​ស្នេហ​គិត​កួច​

ទើប​អូន​កំបួច​បង​​ប្រមាថ​។

ខ្លាច​​តែ​បង​គិតរឿង​ស្នេហា​

បង​ដឹង​ជីវា​ស្មោះ​ដាច់​ខាត​

ទើប​បង​ស្ញើច​គេ​មាន​ស្រី​សា្អត

ឫកពា​ត្រូវ​ខ្នាត​សម​ទាំង​អស់​។

ទាស់​តែ​អូន​ជា​របស់​គេ​

ទាស់​តែ​មាស​មេមិន​ខ្លាច​សោះ​

បង​ខ្លាច​អូន​ស្មគ្រ​ខុស​​មនុស្ស​ស្មោះ​

ស្នេហ​ក្លាយ​ជា​ខ្នោះ​ដោះ​មិន​ចេញ​។

តែ​បង​ស៊ូ​ត្រៀម​ទោះ​កើត​អ្វី​

ឱយតែ​ស្រស់​ស្រី​ហៅ​ពេញៗ​

បង​ប្តូរ​​ប្រថុយ​ទាំង​ទោ​ម្នេញ​

សិទ្ធិ​​អូន​អាច​ដេញ​ចេញ​គ្រប់​ពេល​។

តែ​មិន​ចេញ​ពេល​អូន​កើត​ទុក្ខ​

ទោះ​អូន​អុក​ឡុក​គំហក​ជេរ​

លួង​អូន​ដល់​សុខលុះ​មាស​មេ​

អាច​ស្ងប់​ទំនេ​ពី​ទុក្ខា​​។

នេះ​ជា​អ្វី​បង​អាច​ធ្វើ​បាន

ជូន​ប្អូន​ឥត​ខាន​តាម​ត្រូវ​ការ​

ទោះ​គ្មាន​សំណង​ក្តី​ស្នេហា​

សង​របៀប​ណា​ក៏​ទទួល​។

សង​ជា​តំណែង​លោក​មេ​ទាប់​

ឬ​សង​ដោយ​រាប់​គ្នា​បបួល​

សម្តែង​តាម​រឿង​ដើរ​គ្រប់​តួ​

ក៏​ជា​ការ​គួរ​ត្រឹម​បង​ប្រុស​។

ប្រុស​ដែល​តែ​មិន​មែនប្រុស​ស្នេហ

ប្រុស​​ដែល​គ្រាន់​តែ​ថែ​ស្នេហ​ខុស​

ព្រោះ​ថែ​ឱយ​គេ​ជា​កំហុស​

មិន​បាន​ដាំ​ដុះ​ស្នេហ​ប្រុស​ស្រី​។

ស្នេហ​ក្នុង​​នាម​បងអូន​មេត្តា​

គ្រាន់​ជាង​ជីវា​ឈប់​តប​​ស្តី​

ទោះ​អូន​ជប្ប​បង​ក្លាយ​ជា​អ្វី​

ប្រហែលពិសីអូន​​សប្បាយ​។

ក្តី​សុខ​អូន​ជា​ក្តី​សុខ​បង​

ទោះ​បេះដូង​ចង​ខុស​គ្នា​ឆ្ងាយ​

មិន​ក្បែរ​ទាំង​ចិត្តទោះ​​​ទាំង​កាយ

មិន​ខុស​ត្រង់​ចាយ​​លើ​មនុស្ស​ត្រូវ​​​៕៚​

 

តៃ​ សុវណ្ណារុណ

សុក្រ, ២២:៣៤២២:៥៩, ០៥/០៩/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s