ល្បែង​ស្នេហា​ដាក់​បេះដូង​ (Heart Game)

11_03_04_-_game_of_love

៙ល្បែង​ស្នេហ​ហ៊ាន​ស្នេហ​មិន​ហ៊ាន​ចាញ់​

ដាក់​ក្តី​ស្រឡាញ់​ជាប់​បេះដូង​

ឈ្នះ​បាន​ក្តី​ស្នេហ​មិនសាប​សូន្យ​

ចាញ់​បណ្តែត​ក្បូន​សព​ស្នេហ​ស្លាប់​។

មុន​លេង​យើង​មិន​ទាន់​ដាក់​អ្វី​

ត្រឹម​ចរចា​ស្តី​បង្កើត​ច្បាប់​

យក​ឈាម​បេះដូង​ចារ​រ៉ាយ​រ៉ាប់​

សុខ​ឬ​ឈឺ​ចាប់​យើង​ចែក​គ្នា​។

ព្រម​ព្រៀង​គ្នា​ហើយ​ដាក់​បេះដូង​

ផ្តើម​ស្នេហ​ដំបូង​លើស​មិត្រ​ភ្ញា​

បើក​ឱយ​ឃើញអស់​ហឫទយា​

គ្រាន់​តែ​ទាម​ទារ​ចិត្ត​ភក្តី​។

​ស្នេហ​ចាស់ដូច​ម្តេចត្រូវ​​ឈប់​ខ្វល់​

ស្នេហ​បច្ចុប្បន្នដល់​ពិត​គ្មានអ្វី​

សំខាន់​លើស​លប់​លើផែន​ដី​

ជា​ជាង​ស្នេហ​​​​ថ្មីដែល​ទើប​សាង​។

ល្បែង​ស្នេហ​​ចាក់​​ហើយបើ​សិន​​ឈ្នះ​

អាចយក​​ទៅ​ផ្ទះ​ទាំង​​សំណាង​

ស្មើ​ឈ្នះ​ទាំង​គូ​ស្នេហ​ភ្លឺ​ស្វាង​

​អ្វី​ៗគ្រប់​យ៉ាងរួម​ជីវិត​។​

តែ​បើ​សិន​ចាញ់​មាន​ម្នាក់​ឈ្នះ​

បេះដូង​ដែល​ស្ទះ​គេ​យកពិត​

ល្បែង​ស្នេហ​ចាញ់​ហើយ​មិន​មាន​សិទ្ធិ​

តវ៉ា​គៃ​គិត​ទោះ​មាន​ល្បិច​។

អ្នក​លេងក្បដ​​ខូច​​គ្មានអ្នក​ចាប់​

អ្នក​ចាញ់​ត្រឹម​ក្តាប់​ចិត្ត​បំភ្លេច​

​​ទោះ​ល្បែង​ស្នេហា​ចាំ​ជា​និច្ច​

ចួប​ត្រឹម​ដើរ​គេច​ផ្តើម​ល្បែង​ថ្មី។​

កំរ​អាចតាម​​ស្រង់​ដើមវិញ​

ទោះ​ចាញ់​​ទោ​ម្នេញ​ស្មោះ​ស្មគ្រ​អ្វី​

ក៏​​ហៅ​ល្ងង់ខ្លៅ​​ត្រង់​​ភក្តី​

ល្បែង​ក្នុង​លោកិយ​ស្មោះ​គឺ​ចាញ់​។

ទោះ​ល្បែងចុង​ក្រោយ​ក្លាយ​ម្តេច​ម្តា​

ក៏​គូ​ស្នេហា​ស៊ូ​ស្រឡាញ់​

មិន​បាន​ឈ្នះ​ក៏​មិន​តាម​បាញ់​

ឱយ​តែ​​ស្នេហ​​ចាញ់​ដោយ​អស់​ចិត្ត​៕៚​

ដោយ តៃ សុវណ្ណារុណ

​ព្រហស្បតិ, ២៣:២១២៣:៤៦, ២៨/០៨/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s