ពេល​មិន​ចង់​ឱយបង​​ស្រឡាញ់​ អូន​ថា​ខ្លួន​ឯងមិន​​ល្អ​  

Love because of imperfect

៙ពេល​អូន​ស្រឡាញ់​ថា​បង​ល្អ​

មិន​ងាយ​កម្រ​​អាច​រក​បាន

ថា​បង​គួរ​ស្នេហ​ហើយ​ក្លាហាន​

សង្ហា​ហំហាន​ដោយ​វិជ្ជា​។

​​បង​លង់​ងប់​ជឿ​ពាក្យ​សរសើរ​

គិត​ថាគ្រាន់​បើ​បាន​ពំងា​

សែន​មោទនៈ​ស្នេហ​ស្រឡាញ់​គ្នា​

ហាក់​អ្នក​ការ​ពារ​ដ៏​អង់​អាច​។

កុង​ត្រា​ស្នេហ​ចប់​​ទើបយល់​​ដល់​

ទើបដឹង​ថា​សល់​​គ្មាន​អំនាច​

ទោះ​អូន​មិនប្រើ​ពាក្យ​​កំណាច​

ក៏​បង​មិន​ខ្លាច​កាត់​សេចក្តី​។

អូន​ថា​អូន​មិន​មែន​ស្រី​ល្អ​

អូន​ថា​បង​ក៏​ល្អ​ដែរ​ស្រី​

តែ​ហេតុ​អ្វី​អូនមិន​​បេតី?​

​ហេតុ​អ្វី​ពិសី​មិន​ស្តី​ត្រង់​?។

មិន​ថា​ព្រោះ​អូន​មិន​ស្នេហ​បង​

មិន​ថា​ស្នេហ​ស្នង​ស្អប់​មិន​ចង់​

មិន​ថា​អូន​ពិត​ប៉ង​​បោះបង់​

មិនថា​ចែ​ចង់​ដោយ​ប្រុស​ថ្មី​។

អូន​បែរ​ទម្លាក់​លើ​ខ្លួន​ឯង​

ឱយ​បង​ចំបែង​ព្រោះ​សម្តី

ព្រោះ​វាចាអូន​​កប់​អត្ថន័យ​

ថា​បង​មើល​ស្រី​ដូច​អូន​ខុស​។

បើ​បង​មើល​ខុសបង​នោះ​ទេ​

ជា​អ្នក​ស្តី​ជេរ​អូន​ទៅ​ចុះ

តែ​អូន​ដើរ​​តួជំនួស​ប្រុស​

ដើម្បី​កំហុសអូន​​មិន​សាង​។

​​​​ចេតនា​អូន​គ្រាន់​លួង​ចិត្ត​បង​

រំងាប់​ឱយ​បង​ព្រម​គ្រប់​យ៉ាង​

ឱយ​ព្រលែង​ស្នេហ​ជាប់​​ភស្តុតាង​

គ្រាន់​អូន​អាច​សាង​ស្នេហ​ថ្មី​សុខ​។

មិន​ចាំ​បាច់​អូន​បន្ទោស​ខ្លួន​

បងខុស​នឹម​នួន​សម​កើត​ទុក្ខ​

បើ​អូន​ចង់​បែក​កុំ​លក់​មុខ​

ថា​បង​ចាត់​ទុក​មនុស្ស​អូន​ខុស​។

បង​ស៊ូ​ឮ​ពាក្យ​មិន​ស្រឡាញ់​

ស្មគ្រ​ចិត្ត​ឱយ​​បាញ់ឱយ​ធ្លុះ​​ចុះ​

បេះដូង​នេះ​ជាប់​គ្រាប់កំហុស​

ដាំ​ហើយ​មិន​ដុះ​កំហុស​​​បង​៕៚​​​

សុក្រ, ២៣:៥៦២៤:១២​, ៣០/០៨/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s