ស្លាប​ព្រាក្នុង​ចាន​​ម្ហូប​

eating

 

៙ស្លាប​ព្រាដួស​ម្ហូប​

ដាក់ពេល​ស្រស់​ស្រូប​

កណ្តាល​ហ្វូង​បាយ​

ស្លាប​ព្រា​ម្នាក់​​មួយ​

ក្នុង​ចាន​ទាំង​ឡាយ

​ចាន​ម្ហូប​ខុស​ឆ្ងាយ​

ស្លាប​ព្រា​​តែ​មួយ​។

បាយ​គឺ​បុគ្គល​

ម្ហូប​រួម​គួរ​យល់​

ហាក់​សាមគ្គី​ស្ទួយ​

ចេះ​ចែក​រំលែក​

សំចៃ​ឥត​ព្រួយ​

មួយ​ពេល​ចេះ​ជួយ​

​ឆ្ងាញ់​ហើយ​ឆ្អែត​ផ្ទៃ​​។

តែ​រឿង​ក្រៅ​ឆាក​

ស្លាប​ព្រា​ដួស​កាក​

ដួស​ទឹក​ហុត​ឆី​

ជា​និមិត្ត​រូប​

ភាព​ឥត​សុខី​

ហាក់​គ្មាន​ភក្តី

សង្ស័យ​គ្នា​ឯង​។

​ស្លាប​ព្រា​ដួស​ម្ហូប​

ប្រាប់​អ្នក​គ្រប់​រូប​

ថា​ប្រយត្ន​ក្រែង​

គ្មាន​អនាម័យ​

​ជំងឺចំបែង​

ឆ្លង​ពី​គ្នា​ឯង​

ដោយ​ទឹក​មាត់​គ្នា​។

ស្លាប​ព្រា​ដួស​រួម​

ដែល​ទទួល​ព្រម

ថា​រួម​សា​មគ្គា

បង្កប់ទៅ​ដោយ​

ជំងឺ​នា​នា​

ដែល​ជា​រោគា​

ក្នុង​ចិត្ត​ជាង​កាយ​៕៚​​

ដោយ តៃ សុវណ្ណារុណ

គ្រោង​សរសេរ ពុធ, ២០/០៨/២០១៤

ព្រហស្បតិ, ២៣:០៤២៣:២៥, ២១/០៨/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s