អូន​សុខ​ បង​គួរ​តែ​សប្បាយ​ចិត្ត

670px-Deal-With-Your-Crush-Liking-Your-Friend-Instead-of-You-Step-04

ឥលូវ​ស្នេហ​អូន​បាន​សុខ​ហើយ​

យូរ​ជាង​ត្រើយ​ត្រាណ​ជា​មួយ​បង​

បី​ឆ្នាំ​គ្មាន​អ្វី​ល្អក់​សៅ​ហ្មង​

បង​និង​នួន​ល្អង​ត្រឹម​ពីរ​ឆ្នាំ​។

ប្រហែល​បង​គ្មាន​ឱកាស​ទេ​

ព្រោះ​​ស្រស់​មាស​មេ​មិន​រង់​ចាំ

អូន​ចាំ​តែ​គេ​មិន​ចេះ​សាំ​

ស្នេហ​មិន​ប្រេះ​ស្រាំ​បែក​អារម្ម​។

គេ​ក៏​ចាំ​អូនលុះ​​​រៀន​ចប់​​

ចង់​ចួប​ប្រសប់​នឹង​មាស​ម៉ុម​

នឹង​ការភ្លាមទាន់​​ដែក​ក្តៅ​ដំ

ហាក់​សែន​សក្តិ​សម​អូន​ក្បដ​បង​។

បង​គួរ​រីករាយ​ដូច​ជីវា​

បង​គួរ​ផ្ញើ​សារ​ជូន​នួន​ល្អង​

អប​អរ​ស្នេហ​អូន​ជោគ​ជ័យ​ផង​

ធ្វើ​បុណ្យ​ស្នេហ​បង​ព្រម​គ្នា​ដែរ​។

មិន​មែន​ដូច​ក្នុង​ប្រលោម​​លោក​

តួ​ប្រុស​យល់​យោគ​ស្រី​គេ​ស្នេហ​

ស៊ូ​ទុក្ខ​ម្នាក់​ឯង​ស្រដី​តែ​

​«ខ្លួន​ទុក្ខ​ឱយ​តែ​គេ​បាន​សុខ​»។

បង​មិន​អាច​សុខ​ទៅ​រួច​ទេ​!

នៅ​ពេល​មាស​មេ​ដាក់​បន្ទុក​

ធ្វើ​ទារុណ​​កម្ម​បូក​​ដាក់​គុក​

មិនឱយ​ស្នេហ​សុខ​ពេល​អូន​ក្បដ​។

អូន​បន់​ឱយតែ​​ស្នេហ​បង​ស្លាប់​

នឹង​អាល​​ទៅ​ចាប់​ថ្មី​ប្រាកដ​

អាច​បាន​ក្តី​ស្នេហ​សុខ​ដោយ​ស្ងប់​

ទោះ​ស្នេហ​បង​ចប់​អូន​​មិន​​ខ្វល់​។

ឱយ​បង​មើល​អូន​សុខ​ម្តេច​បាន!​

បើ​មាស​កល្យាណ​លេង​ដល់​ៗ​

ចិញ្ចៀន​ជូន​អូន​ក៏​មិន​សល់​

ឱយ​បង​ឆ្អែត​ឆ្អល់​ស្រី​ដូច​អូន​។

តែ​មិន​ដឹង​ម្តេច​នៅ​ស្រឡាញ់​

បេះដូង​នៅ​បាញ់​លោត​តោត​តូង​

ដឹង​គេ​ក្បដ​ស្អប់​ជាន់​បេះដូង​

នៅ​តែ​មិន​សូន្យ​ទាំង​បាន​ស្លាប់​៕៚

ដោយ តៃ សុវណ្ណារុណ

អង្គារ, ២២:៤០?២៣:១១, ២២/០៧/២០១៤

 

2 thoughts on “អូន​សុខ​ បង​គួរ​តែ​សប្បាយ​ចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s