សាស្ត្រាចារ្យ​ស្នេហ​

teacher student relationship

ថ្នាក់​បង​ចំហ​បើក​បង្រៀន​

មេរៀន​ស្នេហ​មាន​អូន​ជា​សិស្ស

ម៉ោង​អនុវត្ត​អូន​សុំ​ល្មើស​

ស្នើ​​សូម​ជ្រើស​រើស​សាក​ល្បង​គ្រូ​។

បង​អនុញ្ញាត​ត្រឹម​ពិសោធន៍​

អូន​ធ្វើ​ដូច​​ឆោត​ល្ងង់​ជា​យូរ

បទ​ពិសោធ​ស្នេហ​​អូន​គ្មាន​គូ​

បែរ​យក​គំរូ​បង​មក​សាក​។

បង​ដាក់​ចិត្ត​ប្រាណ​បង្ហាញ​ស្រី​

ឱយ​អស់​សេចក្តី​​មិន​សំរាក​​

មេរៀន​ស្នេហា​មិន​ពិបាក​

ឱយ​តែ​យើង​ផ្អាក​រៀន​ស្គាល់វា​។

សម្តែង​ធ្វើ​តួ​​ជា​មិត្រ​ប្រុស​

មិន​ឱយ​ខក​ខុស​លើ​ពំងា​

រៀន​យល់​ចិត្ត​អូន​ពេល​ក្បែរ​គ្នា​

បេះដូង​សន្ទនា​ជាង​សម្តី​។

មិន​ដឹង​ថា​អូន​យល់​ម្តេច​ដែរ​?

ស្នៀត​ស្នេហ​ពូកែ​ឬ​មិន​ថ្មី​

ប្រហែល​សញ្ញាបត្រ​ថ្នម​ស្រី​

អាច​ត្រូវ​មាស​មៃ​ថា​បរិញ្ញា​។

បណ្ឌិត​សំខាន់​ថា​ធ្វើ​បាន​

អាច​ឱយ​កល្យាណ​បាន​ស្នេហា​

មិន​មែន​មេរៀន​ច្រើន​ត្រៀប​ត្រា​

មុខ​វិជ្ជា​នេះ​ណា​សិស្ស​ធ្លាក់​ច្រើន​។

បង្រៀន​ពីរ​ឆ្នាំ​ឱយ​ស្គាល់​ស្នេហ​

បែរ​ជា​អ្នក​ដែល​ស្នេហ​ចំរើន​

គឺ​ជា​រូប​បង​ជា​គ្រូ​ឆ្នើម​

នៅ​តែ​ឱយ​​សើមទាំង​ចិត្ត​ស្ងួត​។

ក្រោយ​អូន​ចេះ​ហើយ​​មិន​រំខាន​

អូន​ក៏​រក​បាន​ស្នេហ​មិន​ហួត​

បង​ស្រឡាញ់​អូន​ក្លាយ​មនុស្ស​ឆ្កួត​

មិន​ដឹង​ស្នេហ​ត្រួត​ត្រា​ពេល​ណា​។

ត្រឹម​នឹក​ស្នេហ​ដែល​បង្រៀន​គេ​

មិន​ប្រាប់មាស​មេ​រៀ​ន​ស្នេហា​

ត្រូវ​រៀនមេរៀន​ស្អប់​មួយ​សា​

ទើប​ធានា​ថា​ចេះ​ស្រឡាញ់​។

តែ​បង​បែរ​ភ្លេច​​បង្រៀនស្រី​!​

ថ្ងៃ​ណា​ពិសី​​ចង់​ផ្ចាល​ផ្ចាញ់​

ថា​បង​ធ្វើ​ឱយ​ស្នេហ​អូន​ចាញ់​

បង​ស្មគ្រ​ឱយ​បាញ់​មិន​គិត​គ្រាប់​។

មុន​ក្ស័យ​សុំ​ត្រឹម​ឆ្លើយ​​មួយ​ម៉ាត់​

ស្នេហ​បង​បង្ហាត់មិន​បាន​ងាប់​

ទៅ​តាម​ខ្លួន​បង​ខ្សត់​​អភព្វ​

​ចិត្ត​អូន​ដក់​ជាប់​រៀង​រហូត​៕៚​​

​​ដោយ តៃ សុវណ្ណារុណ

សៅរ, ២៣:៣១២៣:៥២, ១៩/០៧/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s