មេទាប់​របស់​ព្រះ​នាង​

 Princess Hand Kissing

 

៙មេ​ទាប់​ចេញ​ទប់​ការ​ពារ​ក្រុង​

មិន​ផុង​ស្លាប់​ក្នុង​សមរភូមិ​

តែ​ក្ស័យ​ក្នុង​ស្នេហ​ស្មគ្រ​ចិត្ត​ព្រម​

ទោះ​ត្រូវ​ចោម​រោម​ដោយ​សត្រូវ​។

ដើម្បី​ព្រះ​នាង​ក្នុង​នគរ​

មាន​នាង​គាំ​ទ្រ​មុខ​ឆ្ពោះ​​ទៅ

ជីវិត​អាច​បាត់​ចិត្ត​ស្នេហ​នៅ​

ស៊ូ​ឈ្មោះ​អាស្រូវ​ព្រោះ​ស្នេហា​។

វីរបុរស​មិន​ឆ្លង​ផុត​

ស្នេហ​ដែល​ឆេះ​ដុត​ក្នុង​ឱរា​

ទោះ​មិន​បាន​ធ្វើ​រាជ​បុត្រា​

បាន​ត្រឹម​ការ​ពារ​​ក៏​អស់​ចិត្ត​។

ឱ​យ​តែ​ព្រះ​នាង​បោះ​ត្រា​ព្រម​

មេទាប់​ប្រឈម​ដាក់​ជីវិត​

សង្ឃឹម​ឡើង​សក្តិ​បាន​ស្នេហ​ពិត​

បាន​ក្តី​អាណិត​ពី​ព្រះ​នាង​។

បើ​នាង​រក​ឃើញ​រាជ​បុត្រ​ហើយ​

មើល​នាង​ដល់​ត្រើយ​ក៏​មិន​ល្អៀង​

មេ​ទាប់​មិន​អាច​ល្មើស​ព្រះ​នាង​

បាន​ត្រឹម​ទឹក​ភ្លៀង​ដូច​ទឹក​ភ្នែក​។

បើ​ម្លឹង​ហើយ​នាង​ឃើញ​មិន​យល់​

មេទាប់​ត្រួត​ពល​មិន​រំលែក​

ដណ្តើម​ធ្វើ​ព្រះ​រាជ​បុត្រ​ជ្រែក​

ឱយ​តែ​ក្រោម​មេឃ​ព្រះនាង​​សុខ​។

ថា​ល្ងង់​ងប់​ងល់​ក៏​អាច​ហៅ​

មេទាប់​មិន​ខ្លៅ​ស្នេហ​លុប​មុខ​

គ្រាន់​តែ​ចង់​ក្ស័យ​តែ​ឯង​ទុក្ខ​

អាច​នាំ​ក្តី​សុខ​មនុស្ស​ខ្លួន​ស្នេហ។

អាច​ចាំ​ជួយ​គ្រប់​ពេល​វេលា​

អាច​ហៅ​គ្រប់​គ្រា​មិន​កែ​ប្រែ​

បំរើ​ស្មគ្រ​ឱយ​តែអាច​​ក្បែរ​

ស្នេហ​មិន​ពូកែ​ប៉ិន​លះ​បង់​។

មេទាប់​អាច​ក្លាយ​រាជបុត្រា​

សង្ឃឹម​កិច្ច​ការចិត្ត​ស្មោះ​ត្រង់​

ដើម្បី​ព្រះ​នាង​ដ៏​ផូរ​ផង់​

ក្ស័យ​មែន​តែ​ចង់​ឱយ​ស្នេហ​រស់​​​​​៕៚

​មាន​គំនិត​សរសេរ អាទិត្យ, ១៣/០៧/២០១៤

ចន្ទ្រ, ២៣:១៨២៣:៤៧, ១៤/០៧/២០១៤

4 thoughts on “មេទាប់​របស់​ព្រះ​នាង​

    • អរគុណ​ដែល​បា​ន​ចំណាយ​ពេល​មើល​
      មើល​ក្នុង ​firefox or phone បាន​ជា​តូច​ ខ្ញុំ​ឃើញ​ធម្មតា​ទេ​
      ម្យ៉ាង wordpress​ គ្មាន​កន្លែង​ពង្រីក​អក្សរ​ផង​
      មេទាប់​ខ្ញុំ​មិន​សរសេរ​តាម​វចនានុក្រម​ទេ​…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s