មុន​ស្រឡាញ់​ (Pre-love)

Look at the one u love without awake his attention

មុន​ពេល​ស្រឡាញ់​អូន​ត្រៀម​ចិត្ត​

ស្ទាប​ស្ទង់​លួច​គិត​ពី​ចិត្ត​បង​

ម្នាក់​នេះ​ទាក់​ទង​មាន​បំណង​

ហាក់​មិន​មែន​ចង​ត្រឹម​ជា​មិត្រ​។

ក្នុង​ចិត្ត​គិត​ថា​បង​តាម​ញ៉ែ​

មាស​ស្ងួន​តែង​តែ​ធ្វើ​ចរិត​

អឹម​អៀន​ញឹមៗ​សើច​បញ្ឆិត​

ស្នេហ​បើក​ធ្វើ​​​បិត​ចេះ​តែ​មាន​។

ឃើញ​ភ្លើង​បៃតង​បង​ក៏​យល់​

មិន​នៅ​អំពល់​ខ្លាច​អូន​អៀន​

តាម​ស្រឡាញ់​អូន​ពិត​បង​ហ៊ាន​

ព្រោះ​មិន​មែន​គ្មាន​អូន​​​ស្នេហ​ដែរ។

ប្រាប់​ថា​ស្នេហ​ហើយ​អូន​អរ​ក្រៃ​

ទោះ​អាច​ទាយថ្លៃ​ដឹង​ថា​ស្នេហ​

ក៏​ចង់​ឮ​ពី​មាត់​បង​ដែរ

ស្នេហ​ពិត​លុះ​តែថ្លែង​ពិត​ច្បាស់​។

ទើប​អាច​ប៉ះ​បិត​ចិត្ត​សង្ស័យ (១២:០៧)

ខ្លាច​បងបោក​ថ្លៃ​ឱយ​អាម៉ាស់

លុះ​បាន​ឮ​ហើយ​អូន​អរ​ណាស់​

ក៏​ពោល​បញ្ច្រាស​ចិត្ត​ស្នេហា​។

តែ​បង​កហុក​តែ​តាម​ពិត​

ចង់​ឱយ​បង​បិត​ស្នេហ​វាចា

ព្រម​ស្រឡាញ់​តាំង​ពី​ពេល​ណា​

បង​ដឹង​ជីវា​ក៏​ដឹង​ដែរ​។

តាំង​ពី​បង​តាម​ស្នេហ​ដំបូង​

ហេតុ​តែ​រូប​អូន​ក្រ​មាន​ស្នេហ​

មិន​ធ្លាប់​ពេល​មាន​គេ​តាម​ញ៉ែ​

តាម​ស្នេហ​គេ​ដែរ​ស្នេហ​លួច​ស្នេហ​។

សំខាន់​អូន​ភរ​បង​មិន​បាន​

ស្រី​ដូច​កល្យាណ​មិន​យ៉ាប់​ញ៉ែ​

តែ​អូន​រើស​យក​សង្សារ​ដែរ​

បង​ក៏​ស្មាន​តែ​ធ្លាក់​ត្រង់​កាយ​។

សួរ​បញ្ជាក់​រូប​សម្បត្តិ​ខ្លួន​

ខ្លាច​ក្រែង​នឹម​នួន​អូន​នឿយ​ណាយ​

តែ​អូន​បង្ហាញ​ថា​ហួស​ឆ្ងាយ​

ហួស​ពី​ឆោម​ឆាយ​ចង់​បាន​ទៀត​។

ទើប​ស្នេហ​អូន​ធ្លាក់​ក្នុង​ដៃ​បង​

មិន​យូរ​ស្នេហ​បង​ចាញ់​មួយ​ស្នៀត​

ក៏ស្រឡាញ់​អូន​ជាង​អូន​ទៀត​

ស្នេហ​ក៏​រី​ក​មាឌ​តាម​អារម្ម​។ (…)(១២:១៧)

សុក្រ, ២៣:២៨២៣:៣៦, ១១/០៧/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s