បង​តាម​អូន​រត់​ (Hate Version)

Get-Your-Ex-Boyfriend-Back-Step-12

បង​តាម​អូនរត់​

ក្រោយ​ភ្លេច​អនាគត​

នៃ​អតីត​កាល​

អូន​សាង​បច្ចុប្បន្ន​

ថ្មី​លែង​ឈឺ​ឆ្អាល​

រឿង​ធ្លាប់​ដំណាល​

ចប់​កណ្តាល​ទី​។

ក្រោយ​ខឹង​អូន​ស្អប់​

ប៉ង​លែង​ត្រលប់​

ទោះ​តាម​ឆវី​

ធ្លាប់​ងរ​លួង​បាត់​

ឥលូវ​ចិត្ត​ពីរ​

អូនថា​ចង់​ហ្វ្រី​

នៅ​តែ​មាន​ថ្មី​។

ធ្លាប់​រត់​មិន​តាម​

អូន​គុំ​ជាប់​ស្នាម​

ចាំ​សរុបស្តី​​

ថា​បង​អ្នក​ខុស​

ចរិត​ល្អ​ស្រី​

ក្លាយ​កាច​អប្រិយ​

ប្រហារ​ស្នេហ​បង​។

ទោះ​តាម​យ៉ាង​ណា​

ចំងាយ​ចិន្តា​

ឆ្ងាយ​វែង​កន្លង​​

ទោះ​តាម​កាយ​​បាន

អូន​មិន​ឆ្លើយ​ឆ្លង​

ទោះ​នៅ​នួន​ល្អង​

ក៏​ថា​អស់​ស្នេហ​។

បង​តាម​ដល់​ហត់​

ពីរ​ឆ្នាំប្រាកដ​

ក៏​ដាច់​ទឹក​ប្រែ​

អស់​ក្តី​សង្ឃឹម​

អូន​ខឹង​មិន​កែ​

កែ​ក៏​មិន​ស្នេហ​

ស្នេហ​តែ​អ្នក​ថ្មី​។

អ្នក​តាម​មិន​បាន​

អ្នក​មិន​ខំ​ប្រាណ​​​​

បាន​អូន​ប្រក្រតី​

បង​តាម​ច្រើន​ឆ្នាំ​

ព្រមស្នេហ​​ក៏​សី្រ​

​ស្មោះ​អូន​​ម្តេច​ក្តី​

​ស៊ូ​ក្បដ​ ស្មោះ​គេ​៕៚

អង្គារ, ២៣:៣៨?២៣:៥១, ០១/០៧/២០១៤

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s