អូនរត់បងតាម (Love Version)

shy follow in front of boy

អូនរត់បងតាម

គឺជាស្លាកស្នាម

អូនស្រឡាញ់បង

ក្រោយពេលស្នេហា

អូនតែងសាសង

ប៉ងភ្ជាប់ចំណង

យូរអង្វែងណា។

ក្បែរបងសែនអៀន

ហាក់មិនដែលរៀន

មេរៀនស្នេហា

ស្រមៃបានបង

ជាគូភស្តា

ទាំងនៅចាំថា

យើងទើបតែផ្តើម។

ចូលចិត្តតែរត់

ពេលចួបធ្វើពុត

ចង់គេចគួរស្បើម

តាមពិតពេលចួប

ប្រតិកម្មស្នេហសើម

ស្នេហបងសម្បើម

តែធ្វើដូចគ្មាន។

មិនតាមអន់ចិត្ត

លួចខឹងពេគពិត

តែនៅតែមាន

សេចក្តីស្រឡាញ់

បាញ់មកតាមឃ្លាន

សុភាពតែព្រាន

គ្មានពិសោធន៍ស្នេហ។

គួរឱយស្រឡាញ់

ក៏គួរឱយខ្នាញ់

ដែលអាចកែប្រែ

ឱយអូនក្លាយជា

ស្រីមិនដដែល

បរិសុទ្ធក្តីស្នេហ

ទើបតែរកបាន។

អូនធ្លាក់អណ្តូង-

ស្នេហបងឮប្រូង!

បេះដូងសែនក្សាន្ត

ស្រមៃរៀបការ

អូនភ្លេចប្រែប្រាណ

ចោលចាស់សុខសាន្ត

ក៏អូនធ្វើរួច៕៚

អង្គារ, ២៣:២២-២៣:៣៨, ០១/០៧/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s