បង​នៅ​តែ​ស្រឡាញ់​អូន​ អូន​នៅ​តែ​បំភ្លេច​បង​ (To Love Versus To Forget!)

couple distance we create when close

បង​នៅ​ទន្ទេញ​ពាក្យ​ស្រឡាញ់​

មិន​ព្រម​ចុះ​ចាញ់​ពេល​អូន​ក្បដ​

អូន​ក៏​ខ្ជិល​គិត​ឱយ​នាំ​ហត់​

ព្រោះ​អ្នក​កំសត់​មិន​មែន​ស្រី​។

ទោះ​សារ​ច្រើន​ចារ​នៅ​ស្រឡាញ់​

អូន​ក៏​បោះ​បាញ់​ពាក្យ​អប្រិយ​

ពាក្យ​សម្លាប់​ស្នេហ​គ្មាន​មិន​ស្តី​

អូន​និយាយ​អ្វីងាយ​ដូច​ក្បដ​។

កោត​តែ​នៅ​គិត​ខ្លួន​ឯង​ស្មោះ​

ស្មោះ​មែន​ស្រី​ស្រស់​ស្មោះ​ប្រាកដ​

តែ​ស្មោះ​ប្រុស​ថ្មី​អារម្ម​កត់​

ឈ្មោះ​បង​កំសត់​មួយ​ជីវិត​។

ឮ​ឬ​ឃើញ​ឈ្មោះ​នៅ​ទី​ណា​

អារម្ម​ជីវា​បញ្ជា​​ចិត្ត​

ទណ្ឌ​កម្ម​ស្នេហា​បំបិត​សិទ្ធិ​

​វរមិត្រ​គ្មាន​ខុស​​ជន​ផ្តាច់​ការ។

គ្រាន់​តែ​មិន​ផ្តាច់​ខាង​នយោបាយ

ផ្តាច់​ការ​ឆោម​ឆាយរឿង​ស្នេហា​

អ្នក​ជំទាស់​គ្មាន​សង្ឃឹម​ថា​

មិត្រ​ក៏​ជីវា​មិន​ចង់​ធ្វើ​។

ទោះ​អូន​ដឹង​ថា​បង​នៅ​នឹក​

នៅ​ស្នេហ​ល្ងាច​ព្រឹក​មិន​អើ​ពើ​

អូន​បំភ្លេច​ចាត់​ទុក​បង​ភ្លើ

នៅ​តែ​ល្ងី​ល្ងង់​ជឿ​អូន​ស្មោះ​។

អូន​ឱយ​បំភ្លេច​ទាំង​ខ្លួន​ឯង​

នៅ​ចាំ​ជាក់​ស្តែង​រឿង​ទាំង​អស់​

ក៏​បដិសេធ​ព្រោះ​មាស​ស្រស់

ចង់​ក្បដ​ព្រោះ​ស្មោះ​នឹង​អ្នក​ផ្សេង៕​៚​​

អាទិត្យ, ២៣:២១២៣:៣៧, ២៩/០៦/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s